លោកស្នងការ​នគរបាល​ខេត្តព្រៃវែង​ ដឹកនាំ​ប្រជុំ​ស្ដី​ពី​ការ​បូក​សរុប​លទ្ធផល​កិច្ច​ប្រ​តិ្ត​ការ​ ប្រចាំខែ​កក្កដា​

06-August-2019 | ដោយ ពលមនសិការ

​ព្រៃវែង​៖​ ព្រឹក​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០១៩​ នៅ​សាល​ប្រជុំ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រៃវែង​ លោក​ឧត្តមសេនីយ៍ត្រី​ ព្រុំ​ សន្ធរ​ ស្នងការ​នគរបាល​ខេត្តព្រៃវែង​ បាន​ដឹកនាំ​កិច្ចប្រជុំ​បូក​សរុប​សភាពការណ៍​ លទ្ធផល​កិច្ច​ប្រតិបត្តិការ​រក្សា​សន្តិសុខ​សង្គម​ ការងារ​នគរបាល​ និង​សហគមន៍​ ប្រចាំខែ​កក្កដា​ និង​លើក​ទិស​ដៅ​អនុវត្ត​ការងារ​ខែសីហា​ ឆ្នាំ​២០១៩​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​ លោក​ លោកស្រី​ ស្នងការ​រង​ លោក​អនុប្រធាន​ផែន​ លោក​ លោកស្រី​នាយ​ ការិយាល័យ​ជំនាញ​ លោក​អធិការ​ អធិការរង​ក្រុង​ ស្រុក​ទាំង​១៣​ និង​លោកនាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​១១៦​ ។​

​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​ លោក​ឧត្តមស្នងការ​ បាន​ក្រើនរំលឹក​ដល់​គណៈ​ស្នងការ​ ការិយាល័យ​ជំនាញ​ អធិការ​នគរបាល​ក្រុង​ស្រុក​ ទាំង​១៣​ ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទាំង​១១៦​ ត្រូវ​ប្រមូលផ្តុំ​កម្លាំង​ប្រចាំ​បញ្ជា​ កម្លាំង​ត្រៀម​អន្តរាគមន៍​ នៅ​តាម​អង្គភាព​នីមួយៗ​ ដើម្បី​ឆ្លើយ​តប​ដល់​ការ​សំណូមពរ​ចាំបាច់​របស់​ប្រជាពលរដ្ឋ​។​ ទន្ទឹម​នឹង​នោះ​ ក៏​ត្រូវ​បង្កើន​វិធានការ​ល្បាត​ត្រួតពិនិត្យ​តាម​បណ្តា​គោលដៅ​សំខាន់ៗ​ ងាយ​រង​គ្រោះ​ ទប់ស្កាត់​បទល្មើស​ផ្សេងៗ​ក្នុង​មូលដ្ឋាន​ ជា​ពិសេស​បទល្មើស​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សតិអារម្មណ៍​ប្រជាពលរដ្ឋ​ និង​ចូលរួម​អនុវត្ត​ផ្សព្វផ្សាយ​នូវ​គោលនយោបាយ​ ភូមិ​ ឃុំ​ មាន​សុ​វត្តិភាព​ ដើម្បី​កាត់​បន្ថយ​បទល្មើស​នៅ​តាម​មូលដ្ឋាន​ ក្នុង​ខេត្តព្រៃវែង​ទាំងមូល​។​

​ជា​ចុង​ក្រោយ​លោក​ឧត្តមសេនីយ៍​ស្នងការ​ ដាក់​បទបញ្ជា​ដល់​ម​ន្រី្ត​នគរបាល​ទាំងអស់​ នូវ​ចំណុច​សំខាន់ៗ​​៖
១-​អ្នក​ធ្វើ​ដំណើ​តាម​មធ្យោបាយ​ម៉ូតូ​ ត្រូវ​ពាក់មួក​សុ​វត្តិភាព​ មាន​កញ្ចក់​មើល​ក្រោយ​ និង​មាន​ស្លាក​លេខ​
២-​ចំពោះ​អ្នកបើកបរ​រថយន្ត​ត្រូវ​ពាក់​ខ្សែ​ក្រ​វ៉ា​ត់​សុវត្ថិភាព​ គឺ​ដើម្បី​ការពារ​អាយុជីវិត​ខ្លួន​អ្នក​ និង​ក្រុម​គ្រួសារ​របស់​អ្នក​
៣.​គោរព​ពេលវេលា​ម៉ោង​ធ្វើការ​និង​ស្លៀកពាក់​ឯកសណ្ឋាន​អោយ​បាន​ត្រឹមត្រូវ​តាម​របប​ដែល​បាន​កំណត់​ ៕


ចំនួនអ្នកទស្សនា

    20562317

  • ថ្ងៃនេះ4711
  • ម្សិលមិញ14181
  • សប្តាហ៍នេះ4711
  • ខែនេះ119861
  • ឆ្នាំនេះ119861
  • សរុប20562317