នគរបាល​គ្រឿងញៀន​ បញ្ជូន​ជនសង្ស័យ​ ៣​នាក់​ទៅ​តុលាការខេត្ត​

07-August-2019 | ដោយ ពលមនសិការ

​សៀមរាប​៖​ កាលពី​ថ្ងៃ​ទី​០៥​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៥​និង​៣០​នាទី​ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជីក្រែង​ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សង្កាត់​គោក​ចក​នៃ​អធិការ​ក្រុង​សៀមរាប​ បង្ក្រាប​បទ​ចាត់ចែង​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅ​ ចំណុច​ភូមិ​ជ្រៃ​ ឃុំ​ខ្វាវ​ ស្រុក​ជីក្រែង​ និង​នៅ​លំនៅ​ដ្ឋា​ន​ស្ថិត​ក្នុងភូមិ​ខ្វៀន​ សង្កាត់​គោក​ចក​ ក្រុង​ខេត្តសៀមរាប​ កម្លាំង​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៤​នាក់​។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ នឹម​ សំនៀង​ ហៅ​តា​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៩៤​ ជនជាតិ​ខ្មែរ​ នៅ​ភូមិ​ខ្វៀន​ សង្កាត់​គោក​ចក​ ក្រុង​/​ខេត្តសៀមរាប​,​ ទី​២-​ឈ្មោះ​ សឿ​ន​ សុវណ្ណ​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៨៤​ ជនជាតិ​ខ្មែរ​ ទីលំនៅ​ភូមិ​ខ្វៀន​ សង្កាត់​គោក​ចក​ ក្រុង​/​ខេត្តសៀមរាប​,​ ទី​៣-​ ឈ្មោះ​ សែ​ម​ ស៊ី​ម​ហុង​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៩២​ ជនជាតិ​ខ្មែរ​ ទីលំនៅ​ភូមិ​ខ្វៀន​ សង្កាត់​គោក​ចក​ ក្រុង​/​ខេត្ត​​សៀមរាប​ ទី​៤-​ឈ្មោះ​ វ៉ា​ន់​ ក្រឹម​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៨៧​ ជនជាតិ​ខ្មែរ​ ទីលំនៅ​ភូមិ​ជ្រៃ​ ឃុំ​ខ្វាវ​ ស្រុក​ជីក្រែង​ ខេត្តសៀមរាប​។​

​នគរបាល​ជំនាញ​ដកហូត​វត្ថុ​តាង​មាន​ ម្សៅ​មេ​តំ​ហ្វេ​តា​មីន​ចំនួន​ ០១​កញ្ចប់​ ស្មើនឹង​ទំងន់​ ០.០១​ ក្រាម​ទាំង​សំបក​ ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ និង​ទូរស័ព្ទ​ដៃ​ ចំនួន​០២​គ្រឿង​។​ ជនសង្ស័យ​ទាំង​៣​នាក់​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​កាលពី​ល្ងាច​ថ្ងៃ​ទី​០៦​ ខែសីហា​ ឆ្នាំ​២០១៩៕


ចំនួនអ្នកទស្សនា

    20562387

  • ថ្ងៃនេះ4781
  • ម្សិលមិញ14181
  • សប្តាហ៍នេះ4781
  • ខែនេះ119931
  • ឆ្នាំនេះ119931
  • សរុប20562387