បន្ទាយមានជ័យ៖ យុវជនដែលបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលជីវិតថ្មី(ភ្នំបាក់)ដល់ឆ្នាំ២០១៩នេះ មានចំនួន៦.២៥៦នាក់ ស្រី៣៩៦នាក់ យោងតាមរបាយការណ៍ ឱកាសដែលសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ ស្ថិតក្រុងសិរីសោភ័ណ។
លោក ឃុន វុទ្ធី ប្រធានមន្ទីរសង្គមកិច្ចនិងអតីតយុទ្ធនីតីសម្បទាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍រាយការណ៍ថា៖មជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ចាប់ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០១៩នេះ មានយុវជន និងយុវនារី បន្សាបគ្រឿងញៀននិងអប់រំមានសរុបចំនួន៦.២៥៦នាក់ ស្រី៣៩៦នាក់ ហើយក្នុងនោះត្រូវបានធ្វើសមាហរណ៍កម្មមានចំនួន៥.៤៨០នាក់ ស្រី៣៥១នាក់ នៅសល់ជាក់ស្តែងមានចំនួន៧៧៦នាក់ ស្រី៤៥នាក់។
លោកបានបញ្ជាក់ថា៖មជ្ឈមណ្ឌលនេះ បន្សាបគ្រឿងញៀនដោយអប់រំផ្នែកចិត្តសាស្គ្រ និងអប់រំផ្នែកព្រះពុទ្ធសាសនា និងការធ្វើលំហាត់ប្រាណ ១ថ្ងៃ២លើកព្រឹកនិងល្ងាចនិងហាត់កីឡាបាល់ទាត់និងបាល់ទះ ហើយអប់រំផ្នែកជំនាញដើម្បីអោយយុវជនទាំងអស់ទទួលបានការបន្សាគ្រឿងញៀន។
លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបញ្ជាក់ថា៖ជាការសំណូមពរមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់និងយកចិត្តទុកដាក់ពីសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានសាខាកាកបាទក្រហមកម្ពុជាសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបាននាំយកអំណោយមកប្រគល់ជូនមានអង្ករ២.០០០គីឡូក្រាម ធុងជ័រដាក់ទឹកចំណុះ១០.០០០លីត្រចំនួន១ធុង នំធុង១៤ធុង ទឹកត្រីទឹកស៊ីអ៊ីវ១២០ដប សម្រាប់ផ្គត់ផ្គង់ក្នុងមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ហើយលោកសន្យាជួយជាប្រចាំ១ខែម្តងនៅអង្កចំនួន៨ការ៉ុងស្មើ៤០០គីឡូក្រាម។
លោកបានមានមតិផ្តាំផ្ញើដល់យុវជនយុវនារីដែលកំពុងអប់រំបន្សាបគ្រឿងញៀនក្នុងមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ត្រូវខិតខំទទួលយកការអប់រំនិងបន្សាមគ្រឿងញៀននិងកែខ្លួនអោយក្លាយជាមនុស្សល្អក្នុងសង្គម ហើយពេលដែលចេញទៅផ្ទៈសំបែងវិញត្រូវអប់រំណែនាំដល់បងប្អូនមិត្តភក្តិដែលកំពុងដើផ្លូវខុសប្រើប្រាស់គ្រឿងញៀនក្លាយជាបងតូចបងធំត្រូវបញ្ឈប់សកម្មទទួលយកការអប់រំណែនាំនិងឆ្លើយថាទេចំពោះគ្រឿងញៀនត្រូវទទួលយកការហាត់ប្រាណធ្វើការងារសម្រាប់គ្រួសារនិងសង្គម ៕