កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ បញ្ជូន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ ទៅ​តុលាការ​

08-August-2019 | ដោយ ពលមនសិការ

សៀមរាប​៖​ កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ បញ្ជូន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​ម្នាក់​ ទៅ​តុលាការ​ដើម្បី​បន្ត​អនុវត្ត​នីតិវិធី​ នៅ​ថ្ងៃ​ទី​០៨​ ខែសីហា​ ឆ្នាំ​ ២០១៩​។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ មេ​ក​ ពន្លឺ​ ភេទ​ប្រុស​ ឆ្នាំ​កំណើត​១៩៨៩​ មុខរបរ​មិន​ពិតប្រាកដ​ ទីលំនៅ​ ភូមិ​គោក​បេង​ សង្កាត់​គោក​ចក​ ក្រុង​/​ខេត្តសៀមរាប​ (​រក្សា​ទុក​ ជួញដូរ​ ចាត់ចែង​ និង​ប្រើប្រាស់​)(​មាន​សារ​ធាត​ញៀន​ក្នុង​ខ្លួន​)​។​

​កម្លាំង​នគរបាល​ជំនាញ​បាន​ដកហូត​វត្ថុ​តាងៈ​ ម្សៅ​មេ​តំ​ហ្វេ​តា​មី​ចំនួន​០៨​កញ្ចប់​ ស្មើនឹង​ទំងន់​១៣.៣​ក្រាម​ទាំង​សំបក​,​ សម្ភារៈ​វេច​ខ្ចប់​ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ នឹង​ទូរស័ព្ទ​ដៃ​ចំនួន​០២​គ្រឿង​ ៕


ចំនួនអ្នកទស្សនា

    20562147

  • ថ្ងៃនេះ4541
  • ម្សិលមិញ14181
  • សប្តាហ៍នេះ4541
  • ខែនេះ119691
  • ឆ្នាំនេះ119691
  • សរុប20562147