ភ្នំពេញ៖ ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង នៅថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៧នឹង៣០នាទីល្ងាច នៅចំណុចមុខប្រៃសណីយ៍ ផ្លូវឡើងផ្សារស្រែអំបិល ស្ថិតក្នុងភូមិត្រពាំង ឃុំស្រែអំបិល ស្រុកស្រែអំបិល។
ផ្ទះប្រជាពលរដ្ឋចំនួន២ខ្នង ម្ចាស់ផ្ទះមិននៅចាក់សោរចោល ផ្ទះទី១-ធ្វើអំពីឈើ ប្រក់ស័ង្កសី ទំហំ ៣mx៥m ជារបស់ប្រជាពលរដ្ឋឈ្មោះ ហុង ឈីវ ភេទស្រី អាជីវកម្មដាក់ធ្មេញ, ផ្ទះទី២ ធ្វើអំពីឈើប្រក់ស័ង្កសីទំហំ៣mx៥mជារបស់ប្រជាពលរដ្ឋឈ្មោះ ហាន ណាវី ភេទស្រី អាជីវកម្ម លក់កុងម៉ា។
នៅពេលកើតហេតុកម្លាំងអធិការដ្ឋាននគរបាល ស្រុកស្រែអំបិល សហការជាមួយកម្លាំងពាក់ព័ន្ធ អន្តរាគមន៍ពន្លត់អគ្គិភ័យ ដើម្បីទប់ស្កាត់កុំអោយឆេះរាលដល់ផ្ទះប្រជាពលរដ្ឋផ្សេងទៀត ដោយក្នុងហេតុការណ៍នេះ មិនបណ្តាលឲ្យមានគ្រោះថ្នាក់ដល់មនុស្សឡើយ ៕