មនុស្ស៣នាក់បានស្លាប់នោនឹងកន្លែងនិងព្រះសង្ឃ២អង្គរបួសធ្ងន់នៅជិតកន្លែងឆែកសំបុត្រអង្គរ

09-August-2019 | ដោយ ពលមនសិការ

សៀមរាប៖ យ៉ាងហោចណាស់ក៏មានមនុស្សចំនួន៣នាក់បានស្លាប់ នៅកន្លែងយ៉ាងអណោចអធ័ម និងលោកសង្ឃ២អង្គរទៀត បានរងរបួសយ៉ាងធ្ងន់ធ្ងរ ក្នុងករណីគ្រោះថ្នាក់ចរាចរមួយរវាងម៉ូតូនិងម៉ូតូ បានបុកគ្នាពេញទំហឹង នៅជិតកន្លែងឆែកសំបុត្រអង្គរ។

ហេតុការណ៍នៅវេលាម៉ោង៦និង៣០នាទីថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩នេះ នៅស្ថិតក្នុងភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។

មន្ត្រីនគរបាលចរាចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្ករឡើងរវាងម៉ូតូនិងម៉ូតូបើកបញ្ច្រាសទិសគ្នា។ ប្រភពបន្តថា ករណីនេះម៉ូតូទី១ ម៉ាកសង់សេ១២៥ពណ៌ខ្មៅ ផលិតឆ្នាំ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ ១CE-៧៧៨៤ បើកបរដោយឈ្មោះ នី យ៉ែង ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិជ្រៃ ឃុំសន្លុង ស្រុកទ្រាំង ខេត្តតាកែវ ទិសដៅពីកើតទៅលិច(ស្លាប់) រួមដំណើរដោយព្រះសង្ឃ២អង្គ៖១/ភិក្ខុ ហ៊ន យុក ព្រះជន្ម២២វស្សា ស្រុកកំណើត ខេត្តតាកែវ(របួសធ្ងន់)។២/សាមណេ ម៉េង ចិន្ដា ព្រះជន្ម១៥ វស្សា ស្រុកកំណើតនៅខេត្តកំពង់ធំ(របួសធ្ងន់ធ្ង)។ព្រះសង្ឃទាំងពីរអង្គគង់នៅវត្ត បន្ទាយក្ដី ស្ថិតក្នុងភូមិស្រង់ត្បូង សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប។ចំណែកភាគីម្ខាងទៀតម៉ូតូទី២ ម៉ាកzoomer x ពណ៌ខ្មៅ-ស ពាក់ស្លាកលេខ សៀមរាប១z-៧២៤២ បើកបរដោយជនរងគ្រោះមិនស្គាល់អត្តសញ្ញាណ០២នាក់ ទិសដៅពីលិចទៅកើត(ស្លាប់ទាំងពីរនាក់)។ បើតាមអាជ្ញាធរថាក្រោយកើតហេតុ សាកសពជនរងគ្រោះមិនស្គាល់អត្តសញ្ញាណទាំងពីរនាក់ ត្រូវដឹកយកទៅតម្កល់ទុកនៅមន្ទីរពេទ្យខេត្តសៀមរាប។

ដោយឡែកសាកសពម្នាក់ទៀតត្រូវក្រុមគ្រួសារដឹកយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តតាកែវ។ ចំណែកម៉ូតូទាំងពីរគ្រឿង ត្រូវបាននគរបាលចរាចរណ៍ ដឹកយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

ចំនួនអ្នកទស្សនា

    20564077

  • ថ្ងៃនេះ6471
  • ម្សិលមិញ14181
  • សប្តាហ៍នេះ6471
  • ខែនេះ121621
  • ឆ្នាំនេះ121621
  • សរុប20564077