សមត្ថកិច្ចខេត្តកោះកុង ប្រកាស់ស្វែងរកសាច់ញាតិ សពបុរសម្នាក់ ប្រជាពលរដ្ឋប្រទះឃើញ នៅចំណុចក្នុងចំការខ្លឹម

09-August-2019 | ដោយ ពលមនសិការ

កោះកុង៖ នៅថ្ងៃសុក្រ ០៩កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង0៨នឹង៣០ ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋប្រទះឃើញសព នៅចំណុចក្នុងចំការខ្លឹម មួយកន្លែងម្ចាស់នៅភ្នំពេញ ស្ថិតក្នុងភូមិ អូរជ្រៅ ឃុំបឹងព្រាវ។

កម្លាំងផ្នែកជំនាញពិនិត្យវិភាគ សហការជាមួយជំនាញព្រហ្មទណ្ឌ,កម្លាំងប៉ុស្តិ៍ ហ៊ុំព័ទ្ធកន្លែងកើតហេតុ និងត្រួតពិនិត្យសពដោយមានការចូលរួមពី លោកគ្រូពេទ្យបង្អែកស្រុកស្រែអំបិល, ជំទប់ទី១ ឃុំ, លោកមេភូមិអូរជ្រៅ ពិនិត្យឃើញសពបានស្លាប់នៅក្រោមដើមខ្លឹមជាច្រើន ថ្ងៃមកហើយ ដោយសាកសពមានលក្ខណៈស្អុយរលួយស្លាប់រយៈពេលប្រហែល១០ថ្ងៃ មកហើយដូច្នេះកម្លាំង មិនអាចសន្និដ្ឋានបានឡើយ។

សពមិនស្គាល់អត្តសញ្ញាណភេទប្រុស អាយុប្រហែលជាង២០ឆ្នាំ ពាក់អាវយឺតពណ៌ខៀវដៃខ្លី ស្លៀកខោ ខូវប៊យពណ៌ក្រម៉ៅជើងវែង ។

ដោយមានការសម្របសម្រួលពី លោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារងខេត្តកោះកុង អោយបូជាសពនៅនឹងកន្លែងតែម្ដង ដោយសពមិនស្គាល់អត្តសញ្ញាណនិងមិនមានសាច់ញាតិ។ បច្ចុប្បន្នកម្លាំងសមត្ថកិច្ច បានប្រគល់សពអោយទៅលោកក្រុមប្រឹក្សាឃុំ និងលោកមេភូមិចាត់ចែងទៅតាមប្រពៃណី។ កម្លាំងនៅតែបន្តស្រាវជ្រាវស្វែង រកសាច់ញាតិ ៕

 

ចំនួនអ្នកទស្សនា

    20564767

  • ថ្ងៃនេះ7161
  • ម្សិលមិញ14181
  • សប្តាហ៍នេះ7161
  • ខែនេះ122311
  • ឆ្នាំនេះ122311
  • សរុប20564767