សៀមរាប៖ មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនប្រុស-ស្រី ចំនួន៦នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកពួក ឃាត់ខ្លួនកាលពីថ្ងៃទី៩ ខែ សីហា ឆ្នាំ២០១៩ វេលាម៉ោង២១និង៣០នាទី នៅចំណុចភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប។
មន្ត្រីនគរបាលខេត្តសៀមរាប បានឱ្យដឹងថាជនសង្ស័យទាំង៦នាក់រួមមាន៖
ទី១-ឈ្មោះ ធួក ប៊ុនថៃ ភេទប្រុស ឆ្នាំកំណើត១៩៩៥ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិចំបក់ហែ ឃុំពួក ស្រុកពួកខេត្តសៀមរាប (រក្សាទុក ជួញដូរ) (គ្មានសារធាតុញៀនក្នុងខ្លួន)។
ទី២-ឈ្មោះ ហេង រដ្ឋា ភេទប្រុស ឆ្នាំកំណើត១៩៩៥ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)។
៣-ឈ្មោះ ទិត្យ ព្រេងសំណាង ភេទស្រី ឆ្នាំកំណើត១៩៩៦មុខរបរមិនពិតប្រាកដ ទីលំនៅភូមិគោកជូន ឃុំពួក ស្រុកពួក ខេត្តសៀមរាប(ចាត់ចែង និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)។
ទី៤-ឈ្មោះ គឹម សុគន្ធា ភេទស្រី ឆ្នាំកំណើត១៩៩៣ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចកក្រុងខេត្តសៀមរាប (ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)។
ទី៥-ឈ្មោះ តឹក ដេត ហៅវង់ ភេទប្រុស ឆ្នាំកំណើត២០០២មុខរបរមិនពិតប្រាកដ ទីលំនៅភូមិចំបក់ហែ ឃុំពួក ស្រុកពួក ខេត្តសៀមរាប (ចាត់ចែងនិងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)។
ទី៦-ឈ្មោះ ឌី សុផល ហៅម៉ាប់ ភេទប្រុស ឆ្នាំកំណើត១៩៩១ មុខរបមិនពិតប្រាកដ ទីលំនៅភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុង/ខេត្តសៀមរាប (ចាត់ចែង និងប្រើប្រាស់)(មានសារធាតុញៀនក្នុងខ្លួន)។
កម្លាំងនគរបាលបានដកហូតវត្ថុតាងៈ ម្សៅមេតំហ្វេតាមីនចំនួន៣០កញ្ចប់ ស្មើនឹងទំងន់៦៧.១ក្រាម ទាំងសំបក សម្ភារៈវេចខ្ចប់ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនទៀតរួមនឹងទូរស័ព្ទដៃចំនួន០៣គ្រឿង។
ក្រោយពីការសាកសួរស្រាវជ្រាវរបស់សមត្ថកិច្ចរួចជនសង្ស័យត្រូវបានកម្លាំងនគរបាលជំនាញបញ្ជូនខ្លួនទៅសាលាដំបូងខេត្តសៀមរាបកាលពីល្ងាចថ្ងៃទី១១ ខែសីហាឆ្នាំ២០១៩៕