សត្វ​ទន្សោង​ (​គោព្រៃ​)​ មួយ​ក្បាល​ដែល​ មាន​ទម្ងន់​ប្រហែល​ជាង​៥០០​គីឡូក្រាម​ ងា​ប់ណ្តាល​មក​ពី​សត្វ​នេះ​ជាប់អន្ទាក់​

12-August-2019 | ដោយ ពលមនសិការ

​ឧត្តរមានជ័យ​៖​ នៅ​រសៀល​ថ្ងៃ​ទី​១០​ ខែសីហា​ ឆ្នាំ​២០១៩​ នៅ​ ដែនជម្រកសត្វព្រៃ​ សង្ឃ​រុក្ខា​វ័​ន្ដ​ ខេត្តឧត្តរមានជ័យ​ មាន​ករណី​ងាប់​សត្វ​ទន្សោង​ (​គោព្រៃ​)​ មួយ​ក្បាល​ដែល​ មាន​ទម្ងន់​ប្រហែល​ជាង​៥០០​គីឡូក្រាម​។​

​បើ​យោង​តាម​ព័ត៌មាន​បឋម​ពី​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ នៃ​មន្ទីរ​បរិស្ថាន​ ខេត្តឧត្តរមានជ័យ​ ដែល​ប្រចាំការ​ក្នុង​ដែនជម្រកសត្វព្រៃ​ សង្ឃ​រុក្ខា​វ័​ន្ដ​នេះ​ បាន​រាយការណ៍​ថា​ករណី​ងាប់​សត្វ​កម្រ​ មួយ​ក្បាល​នេះ​ អាច​បណ្តាល​មក​ពី​សត្វ​នេះ​ជាប់អន្ទាក់​ ប្រហែលជា​២​ឬ​៣​ខែ​មុន​នេះ​ បើ​ពិនិត្យ​មើល​ តាម​ស្នាម​ អន្ទាក់​ដែល​រឹត​ជើង​ឆ្វេង​ ហើយ​ករណី​មួយទៀត​ ដោយសារ​តែ​សត្វ​មួយ​ ក្បាល​នេះ​អាច​មាន​ អាយុកាល​ច្រើន​ឆ្នាំ​ ហើយ​ អាច​នឹង​ដល់​ពេលវេលា​ដែល​ត្រូវ​ងាប់​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា​ នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​សង្ឃ​រុក្ខា​វ័​ន្ដ​ នេះ​សត្វ​ប្រភេទ​នេះ​នៅ​មាន​មិន​ច្រើន​ក្បាល​ទេ​ហើយ​ក៏​កំពុង​តែ​ប្រឈម​នឹង​ការ​ផុត​ពូជ​ផង​ដែរ​ដោយ​ជនល្មើស​តែងតែ​បរបាញ់​ដាក់​អន្ទាក់​ ទោះបីជា​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ និង​សមាជិក​សហគមន៍​ចុះ​ល្បាត​ជា​ប្រចាំ​ ក៏​នៅ​តែ​មានការ​ការ​ប្រព្រឹត្ត​បទល្មើស​នេះ​ដែរ​។​

​ចុង​ក្រោយ​មន្ទីរ​បរិស្ថាន​ខេត្តឧត្តរមានជ័យ​ សូម​អំពាវនាវ​ ដល់​ប្រជាពលរដ្ឋ​ ដែល​រស់​ជុំវិញ​តំបន់ការពារធម្មជាតិ​មួយ​ នេះ​ សូម​បញ្ឈប់​សកម្មភាព​ បំផ្លាញ​ ធនធានធម្មជាតិ​ និង​ សត្វព្រៃ​ហើយ​ងាក​មក​ចូលរួម​ថែរក្សា​ និង​ការពារ​ អភិរក្ស​ ធនធានធម្មជាតិ​ ទាំង​អស់នេះ​ ដើម្បី​កូនចៅ​យើង​ជំនាន់​ ក្រោយ​ ៕

ចំនួនអ្នកទស្សនា

    20562127

  • ថ្ងៃនេះ4521
  • ម្សិលមិញ14181
  • សប្តាហ៍នេះ4521
  • ខែនេះ119671
  • ឆ្នាំនេះ119671
  • សរុប20562127