រថយន្ត​ធុន​ធំ​ដឹក​ខ្សាច់​ ដាច់​ហ្វ្រាំង​ថយក្រោយ​ជិត​៥០០​ម៉ែត្រ​ បុក​ផ្ទះ​លក់​កង់​ឡាន​ បណ្តាល​ឱ្យ​ខូច​ផ្នែក​ខាង​មុខ​ ២​ល្វែង​ និង​សម្ភារៈ​ជា​ច្រើន​

16-August-2019 | ដោយ ពលមនសិការ

​បន្ទាយ​មាន​ជ័យ​៖​ រថយន្ត​ធុន​ធំ​ដឹក​ខ្សាច់​ដាច់​ហ្វ្រាំង​ថយក្រោយ​ជិត​៥០០​ម៉ែត្រ​ បុក​ផ្ទះ​លក់​កង់​ឡាន​ បណ្តាល​ឱ្យ​ខូច​ផ្នែក​ខាង​មុខ​២​ល្វែង​ និង​សម្ភារៈ​មួយ​ចំនួន​នៅ​វេលា​ម៉ោង​ជិត​១០​យប់​ថ្ងៃ​ទី​១៦​ ខែសីហា​ ឆ្នាំ​២០១៩​ តាម​បណ្តោយ​ផ្លូវជាតិ​៥​ ស្ថិត​ភូមិ​គោរ​ដ្ឋា​ន​សង្កាត់​អូរ​អំបិល​ ក្រុង​សិរី​សោភ័ណ​។​

​​មន្ត្រី​នគរបាល​ចរាចរណ៍​ជើង​គោក​ខេត្តបន្ទាយមានជ័យ​ បានឱ្យ​ដឹង​ថា​ នៅ​ពេល​កើតហេតុ​មាន​រថយន្ត​ធុន​ធំ​ប្រភេទ​យី​ឌុ​ប​ហ៊ី​យ៉ា​ន់​ដាយ​ ពាក់​ស្លាក់​លេខ​ ព្រះ​សីហ​នុ​ 3A-5412​ ដឹក​ដីខ្សាច់​ពេញ​ បើកបរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ដល់​ភ្លើងស្តុប​ផ្លូវបំបែក​ មុខ​សាលា​ខេត្តបន្ទាយមានជ័យ​ បាន​បើក​ឡើង​ចំណ​តទៅ​មុខ​លែង​រួច​ ដោយ​រថយន្ត​ដឹក​ដីខ្សាច់​ធ្ងន់​។​ ទើប​រថយន្ត​ថយក្រោយ​ប្រមាណ​ជិត​៥០០​ម៉ែត្រ​ ដល់​ភ្លើងស្តុប​ខាងត្បូង​ចំណត​ រថយន្ត​បណ្តាល​ថយ​បុក​រះ​ផ្ទះ​នៅ​ផ្នែក​ខាងស្តាំ​ង​ដៃ​២​ល្វែង​ និង​បង្គោល​ភ្លើង​១​ និង​ម៉ូតូ​ធុន​វី​វ៉ា​ផលិត​ឆ្នាំ​២០១៦​ ពាក់​ស្លាក​លេខ​រាជការ​ និង​ខូច​សម្ភារៈ​មាន​ម៉ាស៊ីន​ថ្លឹង​កង់​រថយន្ត​១​គ្រឿង​ ម៉ាស៊ីន​គាស់​បក​រថយន្ត​១​គ្រឿង​ ម៉ាស៊ីន​សប់​កង់​រថយន្ត​១​គ្រឿង​ ហើយ​ភ្លាមៗ​នោះ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​។​

​មន្ត្រី​នគរ​បាន​បញ្ជាក់​ថា​៖​មូលហេតុ​ដែល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គឺ​បណ្តាល​មក​ពី​រថយន្ត​ដឹក​ខ្សាច់​លើស​ទំងន់​ហើយ​បើ​ឡើង​ចំណត​មិន​រួច​ថយក្រោយ​រហូត​ជិត​កន្លះ​គីឡូម៉ែត្រ​ បណ្តាល​បុក​រះ​ផ្ទះ​២​ល្វែង​ ដែល​ជា​ផ្ទះ​លក់​សំបក​កង់​រថយន្ត​ និង​ប៉ះ​កង​រថយន្ត​បណ្តាល​ខូចខាត​ផ្ទះ​និង​សម្ភារៈ​ម៉ូតូ​១​គ្រឿង​និង​បង្គោល​ភ្លើង​។​ ក្រោយ​ពេល​វាស់វែង​និង​ពិនិត្យ​ហើយ​ត្រូវ​បានអោយ​រថយន្ត​១​គ្រឿង​ទៀត​ផ្ទេរ​ខ្សាច់​ហើយ​យក​រថយន្ត​បង្ក​ទៅ​រក្សា​ទុក​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​អនុវត្ត​តាម​ច្បាប់​៕​ 

ចំនួនអ្នកទស្សនា

    20560137

  • ថ្ងៃនេះ2531
  • ម្សិលមិញ14181
  • សប្តាហ៍នេះ2531
  • ខែនេះ117681
  • ឆ្នាំនេះ117681
  • សរុប20560137