សៀមរាប៖ នៅវេលាម៉ោង១១ព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ ២០១៩ កម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានទទួលជនបរទេសម្នាក់ពីកម្លាំងផ្នែកគ្រប់គ្រងជនបរទេសនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ពាក់ព័ន្ធនឹងករណីលួចស្នាក់នៅខុសច្បាប់។
តាមការបញ្ជាក់អោយដឹងពីកម្លាំងការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីបានអោយដឹងថាជនបរទេសរូបនេះឈ្មោះ PARSONS THOMAS ភេទប្រុស កើតថ្ងៃទី០២ ខែ១១ ឆ្នាំ១៩៤៥ ជាជនជាតិអង់គ្លេស ទិដ្ឋាការស្នាក់នៅផុតសុពលភាពថ្ងៃទី២១ ខែ១២ ឆ្នាំ២០១៨ មុខរបរចូលនិវត្តន៍ ស្នាក់នៅបន្ទប់ជួល ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ ដោយជនបរទេសរូបនេះមានជំងឺលើសឈាម (ស្លាប់មួយចំហៀងខ្លួន)សមត្ថកិច្ចមិនអាចសាកសួរលំអិតបាន។
បច្ចុប្បន្នជនបរទេសរូបនេះត្រូវបានបញ្ជូនទៅស្នាក់ការត្រៀមបណ្តេញចេញប្រចាំខេត្តសៀមរាបចាត់ការបន្តតាមនីតិវិធី ៕