សៀមរាប៖ នៅថ្ងៃអង្គារ ៥រោច ខែស្រាពណ៌ ឆ្នាំកុរ ឯកស័កពុទ្ធសករាជ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩លោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្ត និងអស់លោកស្នងការរងបានអញ្ជើញក្នុងពិធីប្រគល់ទទួលម៉ូតូជូនដល់កម្លាំងនគរបាលការិយាល័យអង្គរក្សដែលមានចំនួន៥គ្រឿង ទុកសម្រាប់ប្រើប្រាស់ក្នុងអង្គភាព បម្រើឲ្យកិច្ចប្រតិបត្តិការជូនភ្ញៀវ និងគណៈប្រតិភូជាន់ខ្ពស់ជាតិនិងអន្តរជាតិ ដែលអញ្ជើញមកបំពេញបេសកកម្មនិងទស្សនកិច្ចក្នុងទឹកដី នៃខេត្តសៀមរាប។
ម៉ូតូត្រូវប្រគល់មានចំនួន៥គ្រឿង ម៉ាកហុងដាប្រភេទម៉ូតូ នាំក្បួនដែលទទួលពីនាយកដ្ឋានអង្គរក្សនៃអគ្គស្នងការដ្ឋាននគរបាលជាតិក្រសួងមហាផ្ទៃ។
ក្នុងពិធីប្រគល់ទទួលនាឱកាសនោះលោកឧត្តមសេនីយ៍ស្នងការបានក្រើនរំលឹកផងដែរដល់នាយការិយាល័យនិងកម្លាំងនៃការិយាល័យអង្គរក្សសូមឲ្យយកទៅប្រើប្រាស់ក្នុងជំនាញនិងចេះថែទាំមធ្យោបាយសម្ភារៈឲ្យបានគង់វង្សបម្រើឲ្យកិច្ចប្រតិបត្តិការបានយូអង្វែងផងដែរ ៕