ភ្នំពេញ៖ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៤នឹង៣០នាទី ជនជាតិកូរ៉េម្នាក់ បានមកការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ គោលបំណង់ចង់ឲ្យសមត្ថកិច្ចជួយបញ្ជូនរូបគេត្រឡប់ទៅប្រទេសដើមវិញ ព្រោះរូបគេស្នាក់នៅលើសទិដ្ឋាការស្នាក់នៅ និងគ្មានលទ្ធភាពបង់ថ្លៃបន្តទិដ្ឋាការស្នាក់នៅ។
លោកវរសេនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានឱ្យដឹងថាជនជាតិកូរ៉េខាងលើឈ្មោះ KIM SANG WOO ភេទប្រុស អាយុ៥៥ឆ្នាំ ចូលមកព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ តាមច្រកអន្តរជាតិបាវិត គោលបំណងទេសចរ បច្ចុប្បន្នស្នាក់នៅលើសទិដ្ឋាការស្នាក់នៅ គ្មានលទ្ធភាពបង់ថ្លៃបន្តទិដ្ឋាការស្នាកនៅ និងគ្មានទីកន្លែងស្នាក់ពិតប្រាកដដើរដេកតាមទីសាធារណៈ។
បច្ចុប្បន្នកម្លាំងជំនាញបានបញ្ជូនទៅ នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្ត ៕