ភ្នំពេញ៖ កាលពីថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ កិច្ចប្រជុំពិភាក្សាលើការងារការពង្រឹងផ្តល់សេវាសាធារណៈដឹកជញ្ជូន (ការចុះបញ្ជីទោចក្រយានយន្ត) នៅតាមការិយាល័យច្រកចេញចូលតែមួយនៃរដ្ឋបាលខណ្ឌទាំង១២ ក្នុងរាជធានីភ្នំពេញ (ខណ្ឌសរុបមានចំនួន១៤ខណ្ឌ ប៉ុន្តែអនុវត្តបាន១២ខណ្ឌ ព្រោះខណ្ឌ២ទៀត ទើបតែបង្កើតថ្មី ស្ថិតក្នុងស្ថានភាពកំពុងរៀបចំ) ក្រោមអធិបតីភាពលោក បួន ហេង ប្រធាននាយកដ្ឋានមុខងារធនធាន នៃអគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ និងលោកស្រី ម៉ែន ច័ន្ទសុកុល ប្រធាននាយកដ្ឋានដឹកជញ្ជូនផ្លូវគោក នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីលោក លោកស្រី នាយក នាយករងការិយាល័យ និងមន្ត្រីជំនាញ។
កិច្ចប្រជុំបានពិភាក្សា និងពិនិត្យលើរយៈពេលនៃការផ្តល់សេវា ឯកសារតម្រូវ ធ្វើយ៉ាងណាឲ្យមានភាពងាយស្រួលរហ័ស តម្លាភាព ប្រកបដោយប្រសិទ្ធភាពជូនដល់អ្នកប្រើប្រាស់សេវា។
បច្ចុប្បន្នការផ្តល់សេវាសាធារណៈដឹកជញ្ជូន មាននៅ៥២ច្រក ទូទាំងប្រទេស និងកំពុងរៀបចំ៣១ច្រកបន្ថែមទៀត ដែលនឹងដំណើរការនៅពេលឆាប់ៗខាងមុខនេះ ៕