​កម្លាំង​នគរបាល​ឃាត់ខ្លួន​បុរស​ជនបរទេស​ម្នាក់​ ករណី​រំលោភ​ផ្លូវភេទ​លើ​កុមា​រា​ម្នាក់​ក្រោម​១៥​ឆ្នាំ​

22-August-2019 | ដោយ ពលមនសិការ

​សៀមរាប​៖​ ស្ត្រី​ជា​ម្តាយ​បាន​ប្តឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ឃាត់ខ្លួន​បុរស​ជនបរទេស​ម្នាក់​បាន​នាំ​កូនប្រុស​គាត់​វ័យ​១៤​ឆ្នាំទៅ​បន្ទាប់​ជួល​ដើម្បី​រំលោភ​បំពាន​ផ្លូវភេទ​។​ ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​នៅ​ម៉ោង​១១​និង​២០​នាទី​ថ្ងៃ​ទី​២១​ ខែសីហា​ ឆ្នាំ​២០១៩​ តាម​បញ្ជា​លោក​ កើត​ វ​ណ្ណា​រ៉េ​ត​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​ និង​កម្លាំង​នគរបាល​ជំនាញ​និង​អាជ្ញាធរ​មូលដ្ឋាន​។​

​នគរបាល​ជាន់ខ្ពស់​នៃ​ខេត្តសៀមរាប​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​១៤​ ខែសីហា​ ឆ្នាំ​២០១៩​ ឈ្មោះ​ សាន់​ ឃៀង​ ភេទ​ស្រី​ អាយុ​៤១​ឆ្នាំ​ បាន​មក​ដាក់​ពាក្យបណ្តឹង​ថា​មាន​ជនបរទេស​រំលោភ​បំពាន​លើ​កូនប្រុស​របស់​គាត់​ ឈ្មោះ​ តេ​ង​ លាន​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ​។​

​សមត្ថកិច្ច​បន្ត​ថា​ ផ្អែក​តាម​ការ​សំភាសន៍​ ក្មេង​ប្រុស​ឈ្មោះ​ តេ​ង​ លាន​ បាន​បំ​ភ្លី​ថា​ នៅ​ថ្ងៃ​ទី​១៥​ ខែសីហា​ ឆ្នាំ​២០១៩​ ពេល​យប់​ខ្លួន​បាន​ដើរ​សុំទាន​នៅ​ម្តុំ​ផ្សារ​ចាស់​បាន​ជួប​និង​ឈ្មោះ​ សន​ ជា​ជនបរទេស​ (​អឺ​រុ​ប​)​ ហើយ​សុំ​ប្រាក់​គាត់​តែ​គាត់​មិន​ឲ្យ​ បាន​ហៅ​ឡើង​ជិះ​ម៉ូតូ​ជាមួយ​ទៅ​បន្ទប់​ជួល​របស់​គាត់​ (​ចំណាំ​មិន​បាន​)​ពេល​ទៅ​ដល់​បន្ទប់​ជួល​គាត់​ឲ្យ​ស្រាតខោ​ដេក​លើ​គ្រែ​រួច​ហើយ​គាត់​សាប់​ប្រដាប់​ភេទ​ខ្លួន​ឡើង​រឹង​ ទើប​គាត់​ឲ្យ​ខ្លួន​សាប់​ប្រដាប់​ភេទ​គាត់​វិញ​រហូត​ចេញ​ទឹកកាម​ ហើយ​ដេក​នៅ​ទីនោះ​មួយ​យប់​ព្រឹក​ឡើង​ឈ្មោះ​សន​ឲ្យ​ប្រាក់​មក​ខ្លួន​ ២៥​ដុល្លារ​ឲ្យ​ត្រឡប់​មក​ផ្ទះ​វិញ​។​

​សមត្ថកិច្ច​បន្ថែម​ថា​ ក្រោយ​ពី​សំភាសន៍​ចប់​យើង​បាន​ឲ្យ​គាត់​ចង្អុលបង្ហាញ​រូបថត​ទើប​យើង​ស្គាល់​អត្តសញ្ញាណ​ជនសង្ស័យ​។​

​ក្រោយ​ព​ទទួល​បាន​ព័ត៌មាន​នេះ​យើង​បាន​បើក​ការ​ស៊ើបអង្កេត​បឋម​ទៅ​លោក​ព្រះរាជអាជ្ញា​បាន​ដីកា​ស៊ើបអង្កេត​បឋម​ ក៏​បាន​កោះហៅ​ឈ្មោះ​ Robinson​ Shaun​ Earl​ (​ហៅ​ សន​ រី​ ហៅ​ច​ន​)​ អាយុ​៤០​ឆ្នាំ​ បាន​ឆ្លើយ​ថា​ខ្លួន​ធ្លាប់​ហៅ​មនុស្ស​ប្រុស​ទៅ​ដេក​លេង​ហ្គេ​ម​នៅផ្ទះ​ជួល​តែ​មិន​បាន​ធ្វើ​អ្វី​ទេ​ ចំណែក​កុមារ​មិន​បាន​យក​ទៅ​ទេ​។​

​ជនសង្ស័យ​បាន​ឃាត់ខ្លួន​តាម​បញ្ជា​លោក​ កើត​ វ​ណ្ណា​រ៉េ​ត​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប​នៅ​ថ្ងៃ​ទី​២១​ ខែ​ សីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១១​និង​២០​នាទី​។​ នៅ​វេលា​ម៉ោង​២​រសៀល​បាន​ចុះ​ទៅ​ឆែកឆេរ​នៅផ្ទះ​ជនសង្ស័យ​ដឹកនាំ​ដោយ​លោក​ សំ​រិ​ទ្ធ​ សុ​ខុន​ ព្រះរាជអាជ្ញា​រក​ឃើញ​វត្ថុ​តាង​មាន​៖Ipsy១​គ្រឿង​,​ អង្គ​ចង​ចាំ​១​គ្រឿង​,​ ដៃ​ហ្គេ​ម​ក្មេង​លេង​ ៣​គ្រឿង​,​ ទឹក​ថ្នាំ​រអិល​២​ដប​។​

​សមត្ថកិច្ច​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ទី​២២​ ខែសីហា​នេះ​ សមត្ថកិច្ច​សួរនាំ​ចប់​ នឹង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ​ទៅ​តុលាការ​ដើម្បី​ចាត់ការ​បន្ត​តាម​និ​តិ​វី​ធី​ ៕


ចំនួនអ្នកទស្សនា

    20560697

  • ថ្ងៃនេះ3091
  • ម្សិលមិញ14181
  • សប្តាហ៍នេះ3091
  • ខែនេះ118241
  • ឆ្នាំនេះ118241
  • សរុប20560697