កំពង់ចាម៖ មុខសញ្ញាជួញដូរនិងប្រើប្រាស់គ្រឿងញៀន ចំនួន១០នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកំពង់ចាម សហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកចំការលើ នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៩ នៅវេលាម៉ោង១៥នឹង៣០នាទី នៅចំណុចភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
លោកវរសេនីយ៍ទោ ជីវ សេងរស់ នាយការិយាល័យបានឱ្យដឹងថាជនសង្ស័យទាំង១០នាក់រួមមានៈ១-ឈ្មោះ មួន សុខឡេង ភេទប្រុស អាយុ២២ឆ្នាំ ជាតិខ្មែរ នៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
២-ឈ្មោះ ជិន សំណាង ភេទប្រុស អាយុ២៧ឆ្នាំ ជាតិខ្មែ រនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
៣-ឈ្មោះ សាត គីមហួត ភេទប្រុស អាយុ១៤ឆ្នាំ ជាតិខ្មែរ នៅភូមិថ្នល់បែកលិច ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
៤-ឈ្មោះ ភាស់ ប្រុសពេជ្រ ភេទប្រុស អាយុ១៧ឆ្នាំ ជាតិខ្មែរ នៅភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
៥.ឈ្មោះ ជីម សុខវ៉ៃ ភេទប្រុស អាយុ១៩ឆ្នាំ ជាតិខ្មែរ នៅភូមិក្បាលហុងចាស់ ឃុំល្វាលើ ស្រុកចំការលើ ខេត្តកំពង់ចាម ។
៦-ឈ្មោះ ចាន់ សុគន្ធា ភេបស្រី អាយុ១៨ឆ្នាំ ជាតិខ្មែរ នៅភូមិព្រែកស្តី ឃុំរលកសរ ស្រុកសំពៅលូ ខេត្តបាត់ដំបង។
៧-ឈ្មោះ អ៊ូច ពៅ ភេទប្រុស អាយុ២៤ឆ្នាំ ភូមិបុសខ្នរ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
៨-ឈ្មោះ ជន សុខឃីម ភេទប្រុស អាយុ២៥ឆ្នាំ ភូមិប្រសើ ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
៩-ឈ្មោះ សុខ ជា ភេទប្រុស អាយុ២២ឆ្នាំ ភូមិ១០មករា ឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។
១០-ឈ្មោះ ងួន សុភ័ក្រ ភេទប្រុស អាយុ២៧ឆ្នាំ ភូមិថ្នលបែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម។
វត្ថុតាងដកហូតរួមមានៈ ម្សៅក្រាមពណ៌សចំនួន ២២កញ្ចប់ (ធំ ០២កញ្ចប់), ទូរស័ព្ទដៃចំនួន១១គ្រឿង, ម៉ូតូ០៣គ្រឿង ជញ្ជីងអេឡិត្រូនិច០១គ្រឿង ក្រដាសវីងចំនួន០២សន្លឹក ថង់វេចខ្ចប់និងឧបករណ៍សេពមួយចំនួនធំ។
បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំបញ្ជូនក្រុមជនសង្ស័យទៅអយ្យការអមសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធី ៕