កម្លាំង​សមត្ថកិច្ច​សៀមរាប​ឃាត់ខ្លួន​ ជនជាតិ​សិង្ហ​បុរី​ ដែល​រស់នៅ​ដោយ​ខុសច្បាប់​

23-August-2019 | ដោយ ពលមនសិការ

សៀមរាប​៖​ នៅ​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៩​ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​ បាន​ឃាត់ខ្លួន​ និង​សុំ​គោលការណ៍​ បញ្ជូន​ជនបរទេស​ឈ្មោះ​ TAN​ LEE​ HUAT​ ភេទ​ប្រុស​ កើត​ថ្ងៃ​ទី​០៦-០៧-១៩៥១​ ជនជាតិ​សឹ​ង្ហ​បូ​រី​ គ្មាន​លិខិតឆ្លងដែន​ជាប់​ខ្លួន​ មុខរបរ​គ្មាន​ ស្នាក់​នៅ​បន្ទប់​ជួល​ ភូមិ​វត្ត​ស្វាយ​ សង្កាត់​ សាលា​កំរើក​ ក្រុង​/​ខេត្តសៀមរាប​ ។​

​ផ្អែក​តាម​ការ​សាកសួរ​ ជនបរទេស​រូប​នេះ​ ចូល​មក​ព្រះរាជាណាចក្រ​កម្ពុជា​កាលពី​ថ្ងៃ​ទី​០៨​ ខែមិថុនា​ ឆ្នាំ​២០១៩​ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​បា​វិត​។​ ​បច្ចុប្បន្ន​ជនបរទេស​នេះ​ ត្រូវ​បាន​បញ្ជូន​ទៅ​មណ្ឌល​ត្រៀម​បណ្តេញចេញ​ប្រចាំ​ខេត្តសៀមរាប​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕

ចំនួនអ្នកទស្សនា

    20560607

  • ថ្ងៃនេះ3001
  • ម្សិលមិញ14181
  • សប្តាហ៍នេះ3001
  • ខែនេះ118151
  • ឆ្នាំនេះ118151
  • សរុប20560607