មុខសញ្ញា​ឆក់​ទូរស័ព្ទ​ ម្នាក់​ត្រូវ​កម្លាំង​នគរបាល​ឃាត់ខ្លួន​ បាន​ភ្លាមៗ​ក្រោយ​ធ្វើ​សកម្មភាព​

23-August-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ កម្លាំង​នគរបាល​ខណ្ឌ​៧​មក​រា​ ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ ជាក់ស្តែង​ពី​បទ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​ឆក់​ទូរស័ព្ទ​ដៃ​)​កាល​ថ្ងៃ​ទី​២២​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​ ១០​នឹង​៣០​នាទី​ នៅ​មុខ​ផ្ទះ​លេខ​១៩​ ផ្លូវ​១០៧​ កែង​២៤២​ ភូមិ​២​ សង្កាត់​បឹង​ព្រលិត​ ខណ្ឌ​៧​មក​រា​។​

​មន្ត្រី​នគរបាល​ខណ្ឌ​ម​៧​មក​រា​ បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ ឡេ​ង​ ប៉​ឆាយ​ ភេទ​ប្រុស​ អ​យុ​២៦​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខ​របបរ​លក់ដូរ​ ស្នាក់​នៅ​លេខ​៥០៥EO​ ផ្លូវ​១២៨​ សង្កាត់​ផ្សារ​ដេប៉ូ​ទី​៣​ ខណ្ឌទួលគោក​។​ ចំណែក​ជន​រង​គ្រោះ​ ឈ្មោះ​ តាន់​ ប៉ុន​ជៀង​ ភេទ​ប្រុស​ មុខរបរ​លក់​ទូរស័ព្ទ​ អាយុ​៣៥​ឆ្នាំ​ ខ្មែរ​ ស្នាក់​នៅផ្ទះ​លេខ​៨៣EO​ ផ្លូវ​៩៣​ សង្កាត់​ស្រះ​ចក​ ខណ្ឌដូនពេញ​ រាជធានី​ភ្នំពេញ​។​ ​

​វត្ថុ​តាង​និង​សម្ភារៈ​ចាប់​យក​រួម​មានៈ​ម៉ូតូ​១​ឝ្រឿ​ង​ ម៉ាក​ហុងដា​C125​ ផលិត​ឆ្នាំ​២០១៩​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​(​ជា​ម៉ូតូ​ជនសង្ស័យ​ជិះ​ធ្វើ​សកម្មភាព​ឆក់​),​ ទូរស័ព្ទ​ម៉ាក​ អាយ​ហ្វូ​ន​ ៦​ ពណ៌​ផ្កាឈូក​ (​ជា​ទូរស័ព្ទ​ របស់​ជន​រង​គ្រោះ​)​ បាន​ប្រគល់​អោយ​រង​គ្រោះ​វិញ​,​ ទូរស័ព្ទ​ ម៉ាក​OPPO​ A7​ និង​ម៉ាក​ NOKEA​ចុច​ពិល​ ជា​របស់​ជន​ស​ង្ស​យ័​។​ ​

​បច្ចុប្បន្ន​ជនសង្ស័យ​ឈ្មោះ​ ឡេ​ង​ ប៉​ឆាយ​ កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មក​រា​ ដើ​ម្ប​សាកសួរ​និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20560537

  • ថ្ងៃនេះ2931
  • ម្សិលមិញ14181
  • សប្តាហ៍នេះ2931
  • ខែនេះ118081
  • ឆ្នាំនេះ118081
  • សរុប20560537