ភ្នំពេញ៖ កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង២២និង១៥នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ បានបង្ក្រាបជាក់ស្ដែងក្នុងករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យចំនួន៥នាក់។
មន្ត្រីនគរបាលខណ្ឌដង្កោ បានឱ្យដឹងថាជនសង្ស័យទី១-ឈ្មោះ សុខ សុវណ្ណារ៉ា ហៅហ៊ុច ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិកណ្ដាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ, ទី២-ឈ្មោះ អ៊ិន ប្រាស្នា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោចក្រ ស្នាក់នៅផ្ទះជួល ភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ដកណ្ដាល, ទី៣-ឈ្មោះ ចាន់ ថារ៉ាឌី ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោចក្រ មានទីលំនៅភូមិព្រែកហូរ សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្ដកណ្ដាល, ទី៤-ឈ្មោះ ប៉ាញ ចាន់ណារី ភេទស្រី អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោចក្រ ស្នាក់នៅផ្ទះជួល ភូមិខ្នាច់រមាស ស្រុកឈូក ខេត្ដកំពត, និងទី៥-ឈ្មោះ ស្រឿន ផានីត ភេទស្រី អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោចក្រ ស្នាក់នៅផ្ទះជួល ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក៖ ក្រាមពណ៌សថ្លាមួយកញ្ចប់ថង់តូច,ម៉ូតូចំនួន០២គ្រឿង(ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខកណ្ដាល 1Y-7453,ម៉ាកដូក ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FU-7156, សម្ភារៈសម្រាប់ថ្នាំញៀនមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង០៥នាក់ខាលើ គឺសមត្ថកិច្ចបាន ឃាត់ខ្លួនជាបណ្ដោះអាសន្ត នៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕