រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ អញ្ជើញ​ទៅ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​២០​ នៃ​ការ​ធ្វើ​ប្រជាមតិ​របស់​ប្រជាជន​ទី​ម័​រ​ឡេ​ស្តេ​

26-August-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម​ ទួ​រ​ ម៉ា​តាន់​ រូ​អាក់​ នាយក​រដ្ឋមន្ត្រី​ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ ទី​ម័​រ​ឡេ​ស្តេ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ ប្រាក់​ សុ​ខុន​ រដ្ឋមន្ត្រី​ការ​បរទេស​ និង​សហប្រតិបត្តិការ​អន្តរជាតិ​ តំណាង​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ នឹង​ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ទៅ​ចូលរួម​ជា​ភ្ញៀវ​កិត្តិយស​ ក្នុង​ពិធី​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​២០​ នៃ​ការ​ធ្វើ​ប្រជាមតិ​របស់​ប្រជាជន​ទី​ម័​រ​ឡេ​ស្តេ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​២៩​ ដល់​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៩​ នៅ​ទីក្រុង​ឌី​លី​ រួម​ជាមួយ​តំណាង​មក​ពី​បណ្តា​ប្រទេស​សមាជិក​អាស៊ាន​ ប្រទេស​និយាយ​ភាសា​ព័រ​ទុ​យ​ហ្គា​ល់​ ប្រទេស​អូស្ត្រាលី​ និង​អង្គការសហប្រជាជាតិ​ផង​ដែរ​។​

​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទី​ម័​រ​ឡេ​ស្តេ​ បាន​ភ្ជាប់​ទំនាក់ទំនង​ការទូត​ជាមួយ​ព្រះរាជាណាចក្រ​កម្ពុជា​ នៅ​ថ្ងៃ​ទី​ ២៩​ ខែកក្កដា​ ឆ្នាំ​២០០២​ ក្រោយ​ពី​បាន​ធ្វើការ​បោះ​ឆ្នោត​ប្រជាមតិ​ទាមទារ​ឯករាជ្យ​ ក្រោម​ការ​ឧបត្ថម្ភ​របស់​អង្គការសហប្រជាជាតិ​ កាលពី​ថ្ងៃ​ទី​ ៣០​ ខែសីហា​ ឆ្នាំ​១៩៩៩៕​


​ ​ ​ ​

ចំនួនអ្នកទស្សនា

    20560867

  • ថ្ងៃនេះ3261
  • ម្សិលមិញ14181
  • សប្តាហ៍នេះ3261
  • ខែនេះ118411
  • ឆ្នាំនេះ118411
  • សរុប20560867