សៀមរាប៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុក្នុងករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងត្រាក់ទ័រសណ្តោងរ៉ឺម៉ក។ ហេតុការណ៍គ្រោះថ្នាក់ខាងលើបានកើតឡើងកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩ វេលាម៉ោង១៨នឹង៥០នាទី ស្ថិតនៅលើផ្លូវជាតិលេខ៦A ចន្លោះបង្គោលគីឡូ៣៣៥-៣៣៦ នៅភូមិទួលរវៀង ឃុំល្វា ស្រុកពួក ខេត្តសៀមរាប។
មន្ត្រីនគរបាលខេត្តសៀមរាប បានឱ្យដឹងថាមុនពេលកើតហេតុមានត្រាក់ទ័រKubota M9540 ពណ៌ក្រហម សណ្តោងរ៉ឺម៉ក ពណ៌ក្រហមដឹកស្រូវបើកបរដោយជនមិស្គាល់អត្តសញ្ញាណ(រត់កិច្ចខ្លួនបាត់) បើកបរទិសដៅពីទិសលិចទៅកើត(ឈប់បែកកង់រ៉ឺម៉កខាងស្តាំ) ត្រូវម៉ូតូម៉ាក Honda Dream ពណ៌ខ្មៅ ឆ្នាំផលិត២០១២ ឡើងតែមឆ្នាំ២០១៥ ពាក់ស្លាកលេខ ២E-០៩៤០ បើកបរដោយឈ្មោះ ប្រម រុំភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិគោកថ្មី ឃុំល្វា ស្រុកពួក ខេត្តសៀមរាប មានពាក់មួកសុវត្ថិភាពទិសដៅពីលិចទៅកើតបុកពីក្រោយបណ្តាលឲ្យឈ្មោះ ប្រម រុំ ស្លាប់នៅកន្លែងកើតហេតុ។
មន្ត្រីនគរបាលដដែលបន្តថាក្នុងហេតុការណ៍ខាងលើបណ្តាលឱ្យខូចខាតម៉ូតូមួយគ្រឿង និងត្រាក់ទ័រមួយគ្រឿង។
ក្រោយពេលកើតហេតុកម្លាំងជំនាញបានចុះវាស់វែងកន្លែងកើតហេតុ កសាងសំណុំរឿង និងដកហូតវត្ថុតាងពាក់ព័ន្ធរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក។ ចំណែកសាកសពជនរងគ្រោះ សមត្ថកិច្ចបានប្រគល់ជូនគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕