ភ្នំពេញ៖ មុខសញ្ញាជួញដូរគ្រឿងទ្រង់ទ្រាយធំចំនួន២នាក់ត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនស្រាវជ្រាវ ចាប់ខ្លួន និងរឹបអូសគ្រឿងញៀនជិត២គីឡូក្រាម ចំនួន២ករនី នៅរាជធានីភ្នំពេញ។
ករណីទី១-នៅវេលាម៉ោង២៣នឹង០៥នាទី ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៩ កម្លាំងនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនស្រាវជ្រាវបង្ក្រាបនៅចំណុចស្ថានីយ៍ប្រេងPTT ផ្លូវលេខ១០៥ សង្កាត់ទួលសង្កែ ខណ្ឌប្ញស្សី រាជធានីភ្នំពេញ។ ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈុំ ចាន់រ៉ា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ។ វត្ថុតាងចាប់យកបានៈ មេតំហ្វេតាមីន (ICE)ទម្ងន់សុទ្ធ១៧៤.៧៣ក្រាម។
ករណីទី២-នៅវេលាម៉ោង២១នឹង២០នាទីថ្ងៃទី២៤ ខែ សីហា ឆ្នាំ២០១៩ នៅចំណុចភូមិ៦ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ ចាប់ឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ឈិត ឆាយយ៉ា ហៅសួ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ។ វត្ថុតាងចាប់យករួមមានៈអិចស្តាស៊ី(រាវ)៥០ដប ទម្ងន់សារធាតុញៀន១១៧០ក្រាម, អិចស្តាស៊ីគ្រាប់ទម្ងន់សុទ្ធ៣៨១.១៤ក្រាម។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ឃាត់ខ្លួនបណ្តោះអាសន្ននៅមន្ទីរប្រឆាំងគ្រឿងញៀនៃអគ្គស្នងការដ្ឋាននគរបាលជាតិដើម្បីសាកសួរយកចម្លើយ ស្រាវជ្រាវស្វែងរកបក្ខពួក និងកសាងសំណុំរឿងបញ្ជូនទៅតុលាករចាត់ការតាមនីតិវីធី ៕