ព្រះវិហារ៖ នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩ ប្រើសដ៏កំសត់១ក្បាលដែលរងចាំគ្រូពេទ្យមកជួយសង្គ្រោះនោះត្រូវងាប់ហើយ។
មន្ត្រីបរិស្ថានប្រចាំការនៅទីនោះបានឱ្យដឹងថាសត្វប្រើសឈ្មោល១ក្បាលដែលត្រូវរថយន្ដបុកកាលពីថ្ងៃទី២៥ ខែសីហា ត្រូវបានយកមករក្សារទុករងចាំគ្រូពេទ្យសត្វមកព្យាបាលតែមក ទល់ពេលនេះអស់រយៈពេលចំនួន៣យប់៤ថ្ងៃមកហើយទើបងាប់ ដោយសារមិនអាចផឹកទឹកនិងស៊ីចំណីបាន។
លោកបានបន្តទៀតថាសត្វប្រើសដ៏កំសត់ស្ទើរនិងផុតពូជទៅហើយនោះបើមានពេទ្យសត្វជំនាញមកសង្គ្រោះទាន់ពេលវេលានោះអាចមានសង្ឃឹមរស់ច្រើន។ តែទោះបីខំស្វះស្វែងទំនាក់ទំនងរកខាងជំនាញពេទ្យសត្វជាច្រើនក្នុងប្រទេសកម្ពុជាយ៉ាងណាក៏មិនបានប្រយោជន៍នោះដែល ។
សូមបញ្ជាក់ផងដែលថាបើអ្នកកាប់ឈើបំផ្លាញជំរកសត្វព្រៃនិងអ្នកបរបាញ់សត្វព្រៃមានច្រើនតែអ្នកថែរក្សានិងសង្គ្រោះមានតិចតួចណាស់ដូចករណីខាងលើនោះជាដើម។ ហើយឃើញ និងភ្នែកស្រាប់ទោះមានការផ្សព្វផ្សាយជូនដំណឹងយ៉ាងណាក៏ដោយក៏មិនឃើញមានគ្រូពេទ្យស្ម័គ្រចិត្តឬគ្រូពេទ្យជំនាញចុះមកអើពើនោះទេ ៕