ព្រះវិហារ៖ កាលពីរសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៩ មានករណីរំលោភសេពសន្ទវៈលើកុមារីអាយុក្រោម១០ឆ្នាំ នៅចំណុចផ្ទះជនរងគ្រោះ ស្ថិតនៅភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ជនរងគ្រោះឈ្មោះ ភស.ន អាយុ៩ឆ្នាំ រស់នៅភូមិអន្លង់វែង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ មុខរបរសិស្ស។ចំណែកជនសង្ស័យឈ្មោះ មិល ភារៈ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ត្រូវជាឪពុកចុង។
លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃ២៨ សីហានេះថា ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំកន្ទួត ដោយសហការជាមួយអាជ្ញាធរចុះឃាត់ខ្លួនជនសង្ស័យ យកមកប៉ុស្តិ៍នគរបាលរដ្ឋបាលកន្ទួត រួចបញ្ជូនមកជំនាញអធិការ ដើម្បីចាត់ការបន្តតាមនិតិវិធី។ លោកវរសេនីយ៍ទោ ឱ សេង បានបន្ថែមថាចំពោះជនរងគ្រោះត្រូវបានម្ដាយបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តព្រះវិហារបន្តទៅទៀត៕