កម្លាំង​នគរបាល​ខេត្តព្រះវិហារ​ឃាត់ខ្លួន​ឪពុកចុង​ ពាក់ព័ន្ធ​ករណី​រំលោភ​សេព​ស​ន្ទ​វៈ​

28-August-2019 | ដោយ ពលមនសិការ

​ព្រះ​វិហារ​៖​ កម្លាំង​នគរបាល​ខេត្តព្រះវិហារ​ឃាត់ខ្លួន​ឪពុកចុង​ ពាក់ព័ន្ធ​ករណី​រំលោភ​សេព​ស​ន្ទ​វៈ​ នៅ​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៩​។​

​ជនសង្ស័យ​បាន​ប្រ​ព្រឹក​បទល្មើស​កាលពី​ថ្ងៃ​ទី​២៧​ ខែ​ សីហា​ ឆ្នាំ​២០១៩​ នៅ​វេលា​ម៉ោង​១៦​នឹង​៣០​នាទី​
​នៅ​ចំ​ណុ​ភូមិ​អន្លង់​វែង​ ឃុំ​កន្ទួត​ ស្រុក​ជាំ​ក្សាន្ត​ ខេត្តព្រះវិហារ​។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​ជន​រង​គ្រោះ​ឈ្មោះ​ ភ​.​ស​.​ន​ អាយុ​ ០៩​ឆ្នាំ​ មុខរបរ​សិស្ស​។​ ចំណែក​ជនសង្ស័យ​ឈ្មោះ​ ម៉​ល​ ភារៈ​ អាយុ​៣៥​ឆ្នាំ​ មុខរបរ​កសិករ​ អ្នក​ទាំង​២​នាក់​រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​

​ករណី​កើតហេតុ​ខាងលើ​នេះ​ កម្លាំង​ជំនាញ​សហការ​ជាមួយ​ការិយាល័យ​កិច្ចការ​នារី​ស្រុក​ជាំ​ក្សាន្ត​ បញ្ជូន​ជន​រង​គ្រោះ​ មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​១៦​មក​រា​ខេត្ត​។​

​ប​ច្ចប្ប​ន្ន​ជនសង្ស័យ​បាន​បញ្ជូន​មក​កាន់​ការិយាល័យ​ជំនាញ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អ​និ​តិ​ជន​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តព្រះវិហារ​ដើម្បី​សាកសួរ​បំភ្លឺ​និង​កសាង​សំណុំរឿង​តាម​នីតិវិធី​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ច្បាប់​ ៕

ចំនួនអ្នកទស្សនា

    20560367

  • ថ្ងៃនេះ2761
  • ម្សិលមិញ14181
  • សប្តាហ៍នេះ2761
  • ខែនេះ117911
  • ឆ្នាំនេះ117911
  • សរុប20560367