អគ្គស្នងការ​នគរបាល​ជាតិ​ ជួប​ជាមួយ​ លោក​ Jonh​ Wilson​ ប្រធាន​ការិយាល័យ​អនុព័ន្ធ​ផ្នែក​ច្បាប់​ FBI​ ប្រចាំ​កម្ពុជា​

29-August-2019 | ដោយ ពលមនសិការ

ភ្នំពេញ​៖​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ទទួល​ជួប​ជាមួយ​ លោក​ Jonh​ Wilson​ ប្រធាន​ការិយាល័យ​អនុព័ន្ធ​ផ្នែក​ច្បាប់​ FBI​ ប្រចាំ​កម្ពុជា​ នៅ​បន្ទប់​សវន​ការ​ អគ្គស្នងការដ្ឋាន​នគរបាល​នគរបាល​ជាតិ​ កាលពី​រសៀល​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៩​។​

​ក្នុង​ជំនួប​នេះ​ភាគី​ទាំង​ពីរ​បាន​ពិភាក្សា​អំពី​ការ​រៀបចំ​ដំណើរការ​ក្រុម​ប្រតិបត្តិការ​ Task​ Force​ ដើម្បី​រួម​គ្នា​រវាង​នគរបាល​ជាតិ​កម្ពុជា​ ជាមួយ​ភ្នាក់ងារ​ FBI​ ក្នុង​ការ​ស៊ើបអង្កេត​បង្ក្រាប​បទឧក្រិដ្ឋ​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​ ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ​ បាន​បញ្ជាក់​ជូន​ភាគី​អា​មេ​រិ​កថា​៖​ ទី​១.​ ត្រូវ​រៀបចំ​ពិនិត្យ​ឡើង​វិញ​លើ​សមាសភាព​ ដើម្បី​បង្កើត​នូវ​យន្តការ​សហការ​ដោយ​ផ្អែក​តាម​ខ្លឹមសារ​ MOU,​ ទី​២.​ ប្រគល់​ភារកិច្ច​ឲ្យ​អគ្គស្នងការ​រង​ ១​រូប​ តំណាង​ឲ្យ​អគ្គស្នងការ​នគរបាល​ជាតិ​ ក្នុង​ការ​ដឹកនាំ​ បញ្ជា​ផ្ទាល់​ដល់​ក្រុម​ Task​ Force​ របស់​កម្ពុជា​ ដើម្បី​ សហការ​ជាមួយ​ភាគី​អា​មេ​រិ​ក​,​ ទី​៣.​ គឺ​នឹង​រៀបចំ​បែបបទ​រដ្ឋបាល​ឲ្យ​ទៅ​ជា​ច្រក​ចេញចូល​តែ​មួយ​សំដៅ​ដោះស្រាយ​សំណើ​ និង​សំណូមពរ​នានា​របស់​ FBI​ ទាន់​ពេលវេលា​ ទាំង​ការងារ​ស្រាវជ្រាវ​ស៊ើបអង្កេត​ ការ​ចាប់ខ្លួន​ និង​ការ​បញ្ជាក់​ព័ត៌មាន​ផ្សេងៗ​ ជា​ពិសេស​ ការ​ទំនាក់ទំនង​ប្រតិបត្តិការ​តាម​ផែន​ជំនាញ​និង​រាជធានី​ខេត្ត​។​

​ឯកឧត្តម​អគ្គស្នងការ​ បញ្ជាក់​ទៀត​ថា​ ក្រុមការងារ​នេះ​ មាន​ភារកិច្ច​ និង​មាន​សិទ្ធ​ស៊ើបអង្កេត​ផ្ទាល់​ ឬ​ចាប់ខ្លួន​ដោយ​ផ្អែក​លើ​ឯក​ច្បាស់លាស់​សំណើ​របស់​អា​មេ​រិ​ក​ និង​អនុលោម​តាម​ច្បាប់​នៅ​ក​ម្ព​ជា​។​ ក្រុម​នេះ​មាន​សិទ្ធ​ទំនាក់ទំនង​ផ្ទាល់​ជាមួយ​នាយកដ្ឋាន​ អង្គភាព​ និង​ស្នងការ​រាជធានី​ ខេត្ត​ ដើម្បី​បំបែក​ករណី​។​

​ឯកឧត្តម​អគ្គស្នងការ​នគរបាល​ជាតិ​ ក៏​បាន​សំណូមពរ​ឲ្យ​ FBI​ ជួយ​គាំទ្រ​ទាំង​មធ្យោបាយ​ សម្ភារ​និង​ថវិកា​តាម​លទ្ធភាព​ជាក់ស្តែង​ ដើម្បី​ឲ្យ​ក្រុម​ប្រតិបត្តិការ​នេះ​ ដំណើរការ​ទៅ​បាន​រលូន​ ជា​ពិសេស​ស្នើ​ឲ្យ​ FBI​ ឧទ្ទេសនាម​មន្ត្រី​ស៊ើប​អ​ង្តេ​តរបស់​ខ្លួន​មក​ភាគី​កម្ពុជា​ឲ្យ​បាន​ដឹងផង​ដែរ​។​

ក្នុង​ជំនួប​ដែរ​នេះ​ តំណាង​FBI​ បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​បញ្ជាក់​របស់​ឯក​ឧត្ត​អគ្គស្នងកា​នគរបាល​ជាតិ​ និង​សន្យា​ពាំនាំ​នូវ​លទ្ធផល​ នៃ​កិច្ចសហការ​ជាមួយ​នគរបាល​កម្ពុជា​ រាយការណ៍​ទៅ​ថ្នាក់ដឹកនាំ​ FBI​ នៅ​សហរដ្ឋអាមេរិក​ផង​ដែរ​៕


ចំនួនអ្នកទស្សនា

    20557857

  • ថ្ងៃនេះ251
  • ម្សិលមិញ14181
  • សប្តាហ៍នេះ251
  • ខែនេះ115401
  • ឆ្នាំនេះ115401
  • សរុប20557857