សមត្ថកិច្ច​ខេត្តសៀមរាប​ ឃាត់ខ្លួន​ជនសង្ស័យ​៥​នាក់​ ពាក់ព័ន្ធ​ករណី​លួច​សម្ភារៈ​ភ្ញៀវ​នៅ​ព្រ​លា​យន្តហោះ​សៀមរាប​

29-August-2019 | ដោយ ពលមនសិការ

សៀមរាប​៖​ ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៩​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ ខេត្តសៀមរាប​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៥​នាក់​ ពាក់ព័ន្ធ​ ករណី​អំពើ​លួច​មាន​ស្ថាន​ទម្ងន់ទោស​(​លួច​រ៉ូ​ត​ឬ​ឆ្កឹះ​សោរ​វ៉ា​លី​របស់​ប្រជាពលរដ្ឋ​និង​ភ្ញៀវ​ទេសចរ​)​ កាលពី​ថ្ងៃ​ទី​២៥​ និង​ទី​ ២៦​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៥​នឹង​២០​នាទី​ នៅ​ចំណុច​ក្នុង​ប្រអប់​យន្តហោះ​កន្លែង​ដាក់​សំភារៈ​ព្រ​លាន​យន្តហោះ​សៀមរាប​ ភូមិ​គោក​ដូង​ សង្កាត់​ទឹក​វិល​ ក្រុង​/​ខេត្តសៀមរាប​។​

​មន្ត្រី​នគរបាល​ខេត្តសៀមរាប​ បានឱ្យ​ដឹង​ថា​ជនសង្ស័យ​ទាំង​៥​នាក់​នោះ​រួម​មានៈ​ទី​១.​ឈ្មោះ​ សុខ​ សុ​ខន​ ភេទ​ប្រុស​ អាយុ​៤០​ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែ​រ​ផត​ ទីលំនៅ​ភូមិ​ថ្នល់​ សង្កាត់​ស្រ​ង៉ែ​ ក្រុង​/​ខេត្តសៀមរាប​,​ ទី​២-​ឈ្មោះ​ សុវណ្ណ​ វី​រៈ​ ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែ​រ​ផត​ ទីលំនៅ​ ភូមិ​រកា​ សង្កាត់​ក្របី​រៀល​ ក្រុង​/​ខេត្តសៀមរាប​,​ ទី​៣-​ឈ្មោះ​ រុណ​ រ៉ា​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ ទីលំនៅ​ភូមិ​គោក​ត្នោត​ ឃុំ​គោក​ចក​ ក្រុង​/​ខេត្តសៀមរាប​,​ ទី​៤-​ឈ្មោះ​ ឌុ​ល​ សុវណ្ណ​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែ​រ​ផត​ទីលំនៅ​ ភូមិ​បន្ទាយ​ចាស់​ សង្កាត់​គោក​ចក​ ក្រុង​/​ខេត្តសៀមរាប​ និង​ទី​៥-​ឈ្មោះ​ រិ​ទ្ធ​ សា​រៃ​ ភេទ​ប្រុស​ អាយុ​២៩​ឆ្នាំ​ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែ​រ​ផត​ ទីលំនៅ​ភូមិ​គោក​ដូង​ សង្កាត់​ទឹក​វិល​ ក្រុង​/​ខេត្តសៀមរាប​។​

​មន្ត្រី​នគរបាល​ដដែល​បន្ត​ថា​ ការ​ឃាត់ខ្លួន​ក្រុម​ជនសង្ស័យ​ខាងលើ​ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​លើ​កាមេរ៉ា​សុវត្ថិភាព​ របស់​ព្រ​លាន​យន្តហោះ​ខេត្តសៀមរាប​ បាន​រក​ឃើញ​និង​ថត​យក​បាន​នូវ​សកម្មភាព​កាលពី​ថ្ងៃ​ទី​២៥​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៥​នឹង​១០​នាទី​ មានឈ្មោះ​សុខ​ សា​ខន​ ឈ្មោះ​រិ​ទ្ធ​ សា​រៃ​ ឈ្មោះ​ឌុ​ល​ សុវណ្ណ​ ធ្វើ​សកម្មភាព​លួច​រ៉ូ​ត​កាបូប​វ៉ា​លី​យក​ទ្រព្យសម្បត្តិ​របស់​ភ្ញៀវ​ និង​នៅ​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៣​នឹង​២០​នាទី​ ឃើញ​ ឈ្មោះ​ រុណ​ រ៉ា​ ឈ្មោះ​ សុវណ្ណ​ វី​រៈ​ និង​បក្ខពួក​ម្នាក់​ទៀត​ពុំ​ស្គាល់ឈ្មោះ​កំពុង​ធ្វើ​សកម្មភាព​ដូច​គ្នា​។​ ​ទើប​នៅ​ថ្ងៃ​ទី​២៧​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១៣​នឹង​៣០​នាទី​ ខាង​ក្រុមហ៊ុន​ខេ​ម​បូ​ឌា​អ៊ែ​រ​ផត​ បាន​នាំ​ខ្លួន​អ្នក​ទាំង​ប្រាំ​ខាងលើ​យក​មក​ប្រគល់​អោយ​សមត្ថកិច្ច​សួរនាំ​។​

​តាម​ចម្លើយ​សារភាព​របស់​អ្នក​ទាំង​៥​បាន​សារភាព​ថា​ពិតជា​បាន​ធ្វើ​សកម្មភាព​ពិតមែន​ ហើយ​ឈ្មោះ​សុវណ្ណ​ វី​រៈ​ ធ្វើ​សកម្មភាព​បាន​ចំនួន​១០០​លើក​,​ ឈ្មោះ​ រុណ​ រ៉ា​ ធ្វើ​សកម្មភាព​ចំនួន​៤០​លើក​,​ ឈ្មោះ​ រិ​ទ្ធ​ សា​រៃ​ ធ្វើ​សកម្មភាព​បាន​ចំនួន​១០០​លើក​,​ ឈ្មោះ​ សុខ​ សុ​ខន​ ចូលរួម​ធ្វើ​សកម្មភាព​ បាន​ចំណែក​ និង​ឈ្មោះ​ឌុ​ល​ សុវណ្ណ​ ចូលរួម​ធ្វើ​សកម្មភាព​បាន​ចំណែក​។​

​ជនសង្ស័យ​ទាំង​៥​នាក់​ខាងលើ​បាន​សារភាព​បញ្ជាក់​បន្ថែម​ថា​ នៅ​សល់​បក្ខពួក​ចំនួន​០៤​នាក់​៖១.​ឈ្មោះ​ជឹ​ម​ ភក្តី​ ភេទ​ប្រុស​,២.​ឈ្មោះ​អេ​ង​ ផៃ​ ភេទ​ប្រុស​,៣.​ឈ្មោះ​ហ៊​ន​ ហត្ថា​ ភេទ​ប្រុស​ និង​៤.​ពុំ​ស្គាល់ឈ្មោះ​។​

​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​សំខាន់​ក្នុង​ការ​ធ្វើ​សកម្មភាព​មាន​ ប៊ិ​ច​មាន​ចុង​ស្រួច​រឹង​សំរាប់​ប្រើប្រាស់​ចាក់​ឆ្កឹះ​កូនសោរ​ឬ​ រ៉ូ​ត​កាបូប​វ៉ា​លី​យក​លុយ​និង​ទ្រព្យសម្បត្តិ​ ចំនួន​០៤​ដង​។​ ​កម្លាំង​សមត្ថកិច្ច​ បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ និង​កំពុង​បន្ត​ស្រាវជ្រាវ​រកមុខ​សញ្ញា​ដែល​នៅ​សល់​៕

ចំនួនអ្នកទស្សនា

    20558657

  • ថ្ងៃនេះ1051
  • ម្សិលមិញ14181
  • សប្តាហ៍នេះ1051
  • ខែនេះ116201
  • ឆ្នាំនេះ116201
  • សរុប20558657