រថយន្ត​បី​គ្រឿង​បុក​បន្ត​គ្នា​បណ្តាល​ឱ្យ​មនុស្ស​៥​នាក់​រង​របួស​ធ​ម្យ​ម​និង​ស្រាល​

29-August-2019 | ដោយ ពលមនសិការ

​ព្រះ​សីហ​នុ​៖​ រថយន្ត​បី​គ្រឿង​បុក​បន្ត​គ្នា​បណ្តាល​ឱ្យ​មនុស្ស​៥​នាក់​រង​របួស​ធ​ម្យ​ម​និង​ស្រាល​។​ ហេតុការណ៍​គ្រោះថ្នាក់​ខាងលើ​បាន​កើតឡើង​ កាលពី​ថ្ងៃ​ពុធ​ ១៣​រោច​ ខែ​ ស្រាពណ៍​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​២៨​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២៣​នឹង​២០​នាទី​ លើ​ផ្លូវជាតិ​លេខ​៤​ ចន្លោះ​គីឡូម៉ែត្រ​២០៤-២០៥​ ស្ថិត​នៅ​ភូមិ​ស្មាច់​ដែង​ ឃុំ​រាម​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះ​សីហ​នុ​។​

​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា​រថយន្ត​ទាំង​៣​គ្រឿង​១-​មិន​ស្គាល់​ភិនភាគ​រថយន្ត​ និង​អត្តសញ្ញាណ​អ្នកបើកបរ​ (​រថយន្ត​ទី​១)​ ២-​រថយន្ត​ម៉ាក​ HYUNDAI​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​ 3A-4988​ (​រថយន្ត​ទី​២)​ បើកបរ​ដោយ​ឈ្មោះ​ រាត​ រុន​ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ មុខរបរ​បើកបរ​រថយន្ត​ និង​អ្នក​រួម​ដំណើរ​ចំនួន​០៤​នាក់​ អ្នក​ទាំងអស់​គ្នា​មាន​ទីលំនៅ​សង្កាត់​ ៣​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ និង​៣-​រថយន្ត​ម៉ាក​ NISSAN​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 3E-7047​ (​រថយន្ត​ទី​៣)​ អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​។​

​សមត្ថកិច្ច​បន្ត​ថា​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ​ បណ្ដាល​ឲ្យ​មនុស្ស​រង​របួស​មនុស្ស​ចំនួន​ ០៥​នាក់​៖១-​ឈ្មោះ​ រាត​ រុន​ អ្នកបើកបរ​រថយន្ត​ HYUNDAI​ របួស​មធ្យម​,​ ២-​ឈ្មោះ​ សឿង​ សំ​ អ្នក​រួម​ដំណើរ​រថយន្ត​ HYUNDAI​ របួសស្រាល​,៣-​ឈ្មោះ​ ធី​ សុ​ធន់​ អ្នក​រួម​ដំណើរ​រថយន្ត​ HYUNDAI​ របួសស្រាល​,៤-​ឈ្មោះ​ នាង​ ស្មា​ក់​ អ្នក​រួម​ដំណើរ​រថយន្ត​ HYUNDAI​ របួសស្រាល​ និង​៥-​ឈ្មោះ​ នៃ​ ភ​ក្រ​ អ្នក​រួម​ដំណើរ​រថយន្ត​ HYUNDAI​ របួសស្រាល​។​

​បច្ចុប្បន្ន​ជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ គ្លី​និ​ច​មិត្តភាព​ឃ្លាំង​លើ​។​ វត្ថុ​តាង​ រថយន្ត​ទាំង​ ០២​គ្រឿង​ បាន​យក​រក្សា​ទុកជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រៃ​នប់​។​ ដោយឡែក​អ្នក​បើករថយន្ត​មិន​ស្គាល់​ភិនភាគ​ និង​អត្តសញ្ញាណ​អ្នកបើកបរ​ បាន​បើករថយន្ត​ចេញពី​កន្លែង​កើតហេតុ​ ចំណែក​អ្នកបើកបរ​រថយន្ត​ NISSAN​ បាន​រត់គេច​ខ្លួន​បាត់​ក្រោយ​ពេល​កើតហេតុ​ ៕


ចំនួនអ្នកទស្សនា

    20558037

  • ថ្ងៃនេះ431
  • ម្សិលមិញ14181
  • សប្តាហ៍នេះ431
  • ខែនេះ115581
  • ឆ្នាំនេះ115581
  • សរុប20558037