រដ្ឋបាលខេត្តព្រះសីហនុ ស្តាប្រឡាយ ដើម្បីរំដោះទឹកកុំឱ្យមានការជន់លិចពេលមានភ្លៀងធ្លាក់

02-September-2019 | ដោយ ពលមនសិការ

ព្រះសីហនុ៖ នៅរសៀលថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ក្នុងការស្តារអូរ ប្រឡាយ ដែលគោករាក់ដោយកត្តាធម្មជាតិ និងដោយការចាក់ដីរំលោភលុបអូរ ផ្លូវទឹក ស្ពាន លូដោះទឹក មួយចំនួនដោយកត្តាមនុស្ស ធ្វើឲ្យក្រុងព្រះសីហនុ រងការលិចលង់ជាប្រចាំ នៅតាមតំបន់ទំនាប និងតាមផ្លូវនៅពេលមានភ្លៀងធ្លាក់។

ដោយឃើញពីការលំបាករបស់ប្រជាពលរដ្ឋ និងយោងតាមសំណើសុំរបស់ ឯកឧត្តមអភិបាលខេត្ត ផងនោះ ឯកឧត្តម លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជូនគ្រឿងចក្រអ៊ិចស្កាវ៉ាទ័រ ដៃវែង ចុះទៅជួយ តាមការស្នើសុំខាងលើ៕

ចំនួនអ្នកទស្សនា

    21321157

  • ថ្ងៃនេះ331
  • ម្សិលមិញ6561
  • សប្តាហ៍នេះ13501
  • ខែនេះ94071
  • ឆ្នាំនេះ878701
  • សរុប21321157