ក្រចេះ៖ មនុស្សចំនួន៤នាក់បានស្លាប់ និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល នៅក្នុង ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយរថយន្ដសាំយ៉ុង បុកជាមួយគោយន្ដកន្ត្រៃ នៅលើផ្លូវជាតិលេខ៧ ក្រចេះ-ស្ទឹងត្រែង កាលពីវេលាម៉ោង៧និង៥០យប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០០១៩ នៅចំនុចភូមិកចង្ក្រង់ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។
ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយនេះ បង្ករឡើងដោយ រថយន្ដសាំងយ៉ុងដឹកឈើមួយគ្រឿងពាក់ស្លាក់លេខ ភ្នុំពេញ 2AM-1463 ពណ៌បៃតងចាស់ បើកបរក្នុងទិសដៅស្របទិសគ្នាពីខាងជើងទៅត្បូង មកដល់ចំនុចកើងហេតុ បានជ្រុល ទៅបុកគោយន្ដកន្ត្រៃពីក្រោយពេញទំហឹងបណ្ដាលឲ្យមនុស្សចំនួន ៤នាក់បាន ស្លាប់ ជាបន្តរបន្ទាប់ខណះបញ្ជូនទៅកាន់មន្ទីពេទ្យ និងមនុស្សចំនួន៤នាក់ផ្សេង ទៀតរង របួសធ្ងន់ស្រាលត្រូវបានគេបញ្ជូនទៅកាន់មន្ទីពេទ្យ។
ជនរងគ្រោះទី១-ឈ្មោះ ជួប ខឿន ភេទស្រី អាយុ៤៧ឆ្នាំស្លាប់, ទី២-ឈ្មោះភិច ធារិត ភេទប្រុស អាយុ១៤ឆ្នាំស្លាប់, ទី៣-ឈ្មោះ ភិច ធា អាយុ១០ឆ្នាំស្លាប់, ទី៤-ឈ្មោះ ឆាយ រ៉ែន ភេទស្រី អាយុ៤០ឆ្នាំស្លាប់, ទី៥-ឈ្មោះភិច ធារី ភេទប្រុស អាយុ១២ឆ្នាំ របួសធ្ងន់, ទី៦-ឈ្មោះភិច ចន្តា ភេទប្រុស អាយុ២០ឆ្នាំ រងរបួសធ្ងន់ ជាអ្នកបើកគោយន្ដកន្ត្រៃ, ទី៧-ឈ្មោះ ផាត ស្រីលាប ភេទស្រី អាយុ១៥ឆ្នាំ របួសធ្ងន់,ទី៨-ឈ្មោះ ឈា មីមី ភេទស្រី អាយុ១៦ឆ្នាំ របួសធ្ងន់ អ្នកទាំងអស់គ្នា រស់នៅភូមិចង្ក្រង់ ឃុំចង្ក្រង់ ស្រុកចិត្របុរី ខេត្តក្រចេះ។
ដោយឡែក អ្នកបើកបររថយន្តត្រូវបានគេស្គាល់ឈ្មោះ នៅ ភេទប្រុស ជាម្ចាស់រថយន្ត និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ វេង ឈន ភេទប្រុស អាយុ២៥ឆ្នាំ មានទីលំនៅ ភូមិទងលង់២ ឃុំព្រៃខ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវបានគេជម្លៀសរត់គេចខ្លួនបាត់ពីកន្លែងកើតហេតុ។
ក្រោយហេតុការណ៍នេះ គេសង្កេតឃើញលោក ឧត្តមសេនីយ៍ត្រី ហ៊ន ប៉ូច ស្នងការង ទទួលផែនសណ្តាប់ធ្នាប់ចរាចរណ៍ផ្លូវគោគ នៃស្នងការរដ្ឋាននគបាលខេត្តក្រចេះ បានចុះទៅពិនិត្យផ្ទាល់ទៅដល់កន្លែងកើតហេតុ ខណៈមេឃកំពុងតែភ្លៀងរលឹម ដើម្បីជួយសម្រួលចរាចរណ៍ និងអន្តរាគមន៍ស្វែងរកសាច់ញ្ញាតិសាកសព្វជនរងគ្រោះ ប្រគល់
ជូនទៅគ្រួសារយកទៅធ្វើបុណតាមប្រពៃណី រីឯគោយន្ដកន្ត្រៃ និងរថយន្ដ ត្រូវបានកម្លាំងនគរបាលនាំយកមករក្សាទុក្ខ នៅប៉ុស្ដិ៍រដ្ឋបាលឃុំចង្ក្រង់ រងចាំដោះស្រាយតាមផ្លូវច្បាប់ ៕