នាយ​រង​សង្កាត់​រដ្ឋបាល​ព្រែ​ឈើ​ស្ទោង​.​បើករថយន្ត​ក្នុង​ស្ថានភាព​ស្រវឹង​ ជ្រុល​ទៅ​បុក​រថយន្ត​មួយ​គ្រឿង​ទៀត​ គឺ​បណ្តាលរ​ងរ​បួស​ ធ្ងន់​ស្រាល​២​នាក់​ និង​ខូចខាត​រថយន្ត​យ៉ាងដំណំ​

03-September-2019 | ដោយ ពលមនសិការ

​កំពង់ធំ​៖​ មនុស្ស​២​នាក់​ បាន​រង​របួស​ ធ្ងន់​ស្រាល​ ព្រមទាំង​ខូចខាត​រថយន្ត​ទាំង​សងខាង​ បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ចរាចរណ៍​ រវាង​រថយន្ត​និង​រថយន្ត​ ហេតុការណ៍​នេះ​ បាន​កើតឡើង​នៅ​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​០១​ ខែកញ្ញា​ ឆ្នាំ​២០១៩​ស្ថិត​នៅ​ចំណុច​ភូមិ​ ម​ឈា​យ​ ឃុំ​សំព្រោ​ច​ ស្រុក​ស្ទោង​ ខេត្តកំពង់ធំ​។​

​​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​បង្ហើប​អោយ​ដឹង​ថា​ មុន​ពេល​កើតហេតុ​ គេ​បានឃើញ​រថយន្ត​ម៉ាក​ព្រុស​ បើកបរ​ពី​ជើង​ទៅ​ត្បូង​ គឺ​(​ភ្នំពេញ​ទៅ​សៀមរាប​)​ ខណៈ​ពេល​នោះ​ស្រាប់តែ​មាន​រថយន្ត​ម៉ាក​កាម​រី​ហើម​ បើកបរ​យ៉ាង​លឿន​ពី​ (​ជើង​ទៅ​ត្បូង​)​ គឺ​សៀមរាប​ ភ្នំពេញ​)​ ស្រាប់តែ​រ៉េ​ចង្កូត​ ទៅ​បុក​រថយន្ត​ម៉ាក​ ព្រុស​ ពេញទំហឹង​ បណ្តាល​អោយ​ជិះ​ក្នុង​រថយន្ត​ព្រុស​ រង​របួសធ្ងន់​និង​បើករថយន្ត​បង្ករ​របួសស្រាល​ បើក​បត​ក្នុង​ស្ថានភាព​ស្រវឹង​។​

​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ អ្នកបើកបរ​រថយន្ត​ព្រុស​ឈ្មោះ​ សេង​ ឌី​ ភេទ​ប្រុស​ អាយុ​៣១​ឆ្នាំ​ រស់នៅ​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌចំការមន​ បើករថយន្ត​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2​ AY-8210​និង​អ្នក​រួម​ដំណើ​ ឈ្មោះ​ ញ៉ែ​ម​ ទីណា​ ភេទ​ស្រី​ អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ សង្កាត់​ខណ្ឌ​ជាមួយ​គ្នា​ រាជធានី​ភ្នំពេញ​ មុខរបរ​បុគ្គលិក​អង្គការ​។​ ចំណែក​ អ្នក​បើករថយន្ត​បង្ក​ម៉ាក​ កាម​រី​ហើម​ ពណ៌​ផ្ទៃមេឃ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​ 2B-8113​ បើក​ដោយ​ឈ្មោះ​សំរឹទ្ធ​ សា​រ៉​ន​ ជា​មន្ត្រី​មេព្រៃ​ ឋានៈ​ជា​នាយ​រង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​ស្ទោង​ ស្រុក​ស្ទោង​កំពង់ធំ​។​

​ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​បញ្ជូន​អ្នក​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ហើយ​ប្រមូល​យក​វត្ថុ​តាង​បង្កហេតុ​ទៅ​រក្សា​ទុក​នៅ​អធិការ​ស្រុក​ស្ទោង​ ដើម្បី​ ចាត់វិធានការ​តាម​ផ្លូវច្បាប់​ ៕


ចំនួនអ្នកទស្សនា

    20558557

  • ថ្ងៃនេះ951
  • ម្សិលមិញ14181
  • សប្តាហ៍នេះ951
  • ខែនេះ116101
  • ឆ្នាំនេះ116101
  • សរុប20558557