ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​,​លួច​កាច់ក​ម៉ូតូ​ យក​លុយ​ទិញ​គ្រឿងញៀន​ជក់​ ត្រូវ​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​ទាំង​អ្នក​លួច​ និង​អ្នក​ជក់​ចូល​គុក​ ជាមួយ​គ្នា​

03-September-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​បញ្ជូន​ជនសង្ស័យ​ ០៤​នាក់​ ទៅ​តុលាការ​ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​ក្នុង​នោះ​ពីរ​នាក់​ ជា​ក្រុម​ចោរលួច​គាស់​ផ្ទះ​ ,​កាច់​ ក​ ម៉ូតូ​ របស់​ប្រជាពលរដ្ឋ​ យ៉ាង​សកម្ម​ ហើយ​ថែម​ទាំង​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​ ជា​ច្រើន​លើក​ផង​ដែរ​ ០២​នាក់​ទៀត​ គឺជា​អ្នក​ប្រើប្រាស់​គ្រឿងញៀន​ជាមួយ​គ្នា​។​

​កាលពី​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​១១៖៣០​នាទី​ នៅ​ចំណុច​ភូមិ​ទួល​ពង្រ​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ កម្លាំង​មូលដ្ឋាន​អាវុធហត្ថ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ឆ្មក់​បង្ក្រាប​បាន​ ជនសង្ស័យ​ ០៤​នាក់​ កំពុង​ជក់​គ្រឿងញៀន​ ហើយ​ជា​មុខ​ស​ញ្ញ៉ា​លួច​មិន​រៀងចាល​ ទោះបី​ធ្លាប់​ជាប់​ពន្ធនាគារ​ជា​ច្រើន​លើក​យ៉ាងណា​ក៏​ដោយ​ យក​មក​ទីបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ដើម្បី​ធ្វើការ​សួរ​ចម្លើយ​។​

១/​ ឈ្មោះ​ ភាន់​ សុខា​ ហៅ​ផា​ន់​ ឌី​ ភេទ​ប្រុស​ អាយុ​ ៣០​ឆ្នាំ​
២/​ ឈ្មោះ​ ធី​ រឹទ្ធ​ ហៅ​ខ្មៅ​ ភេទ​ប្រុស​ អាយុ​ ៣៤​ឆ្នាំ​
៣/​ ឈ្មោះ​ ម៉ៅ​ សុខ​ ហៅ​ជា​ ភេទ​ប្រុស​ អាយុ​ ៣១​ឆ្នាំ​
៤/​ ឈ្មោះ​ សាន្ត​ ភារៈ​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​

​ក្រោម​វិធានការ​ជំនាញ​របស់​សមត្ថកិច្ច​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ ពួក​គេ​ទាំង​ ០៤​នាក់​ បាន​សារភាព​ឲ្យ​ដឹង​ រៀងៗ​ខ្លួន​ថា​៖

-​ឈ្មោះ​ ភាន់​ សុខា​ ហៅ​ផា​ន់​ ឌី​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ រូបគេ​ធ្លាប់​ជាប់​ពន្ធនាគារ​ព្រៃ​ស​កាលពី​ថ្ងៃ​ទី​០៨​ ខែមករា​ ឆ្នាំ​២០១៧​ រយៈពេល​ ០២​ឆ្នាំ​ ករណី​ប្រើប្រាស់​គ្រឿងញៀន​ ចេញ​មក​វិញ​កាលពី​ថ្ងៃ​ទី​០៨​ មក​រា​ ឆ្នាំ​២០១៩​។​ លុះ​រហូត​ដល់​អំឡុង​ខែមិថុនា​ ឆ្នាំ​២០១៩​ រូបគេ​បាន​ស្គាល់​បុរស​ម្នាក់​ឈ្មោះ​ យក្ស​ នៅ​កន្លែង​លេង​ហ្គេ​ម​ ក្រោយមក​រូបគេ​បាន​បបួល​គ្នា​ដើរ​លួច​ បន្ទាប់​ពី​លេង​ហ្គេ​ម​បាញ់​ត្រី​ចាញ់​អស់​ ហើយ​រូបគេ​ទាំង​ពីរ​នាក់​ ធ្លាប់​ធ្វើ​សកម្មភាព​លួច​ជាមួយ​គ្នា​ ០៣​លើក​:​ លើក​ទី​១​ ក្នុង​អំឡុង​ចុងខែ​មិថុនា​ ឆ្នាំ​២០១៩​ បាន​ធ្វើ​សកម្មភាព​លួច​បាន​ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​ វ៉េវ​ ពណ៌​ទុំ​ព្រីង​ នៅ​ចំណុច​ភូមិ​ព្រៃ​ស​ យក​ទៅ​លក់​នៅ​ម្តុំ​វត្ថ​អង្គ​តា​ម៉ិ​ញ​ បាន​តម្លៃ​២៥០​ដុល្លា​អា​មេ​រិ​ក​ ,​លើក​ទី​២​ លួច​បាន​ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​ ហុងដា​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​ឆ្នាំ​២០១៩​ ឡើង​តែម​ ២០១៩​ នៅ​ចំណុច​ភូមិ​ព្រៃ​ស​ លក់​បាន​តម្លៃ​១៥០​ដុល្លា​អា​មេ​រិ​ក​ ,​លើក​ទី​៣​ នៅ​ថ្ងៃ​ទី​២៩​ ខែសីហា​ ឆ្នាំ​២០១៩​ បាន​ធ្វើ​សកម្មភាព​លួច​បាន​ម៉ូតូ​ ០១​គ្រឿង​ ម៉ាក​ឌូ​ក​ ពណ៌​ខ្មៅ​ លាយ​ក្រហម​ នៅ​ចំណុច​ ភូមិ​ព្រៃ​ល្វា​ ហើយ​ឈ្មោះ​ យក្ស​ បាន​ប្រាប់​ឲ្យ​រូបគេ​ជិះ​ម៉ូតូ​នោះ​ ចេញពី​ម្តុំ​រោងចក្រ​៦​ជាន់​ ទៅ​លក់​នៅ​ម្តុំ​ច្បារ​អំពៅ​ លុះ​ពេល​រូបគេ​ជិះ​ដល់​ម្តុំ​ផ្សារ​ដើម​ថ្កូវ​ ក៏​វង្វេងផ្លូវ​ ហើយ​ម៉ូតូ​ក៏​ខូច​ រូបគេ​បាន​អូស​ម៉ូតូ​នោះ​ ទៅ​ផ្ញើរ​នៅ​កន្លែង​លេង​ហ្គេ​ម​នៅ​ក្បែរ​នោះ​ ហើយ​រូបគេ​បាន​ជិះ​កង់​បី​ត្រឡប់​មក​រោងចក្រ​៦​ជាន់​វិញ​។​ រហូត​ដល់​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៩:០០​នាទី​ ខណៈ​ដែល​រូបគេ​កំពុង​លេង​ហ្គេ​ម​ម្តុំ​រោងចក្រ​៦​ជាន់​នោះ​ ក៏​មាន​សមត្ថកិច្ច​អាវុធហត្ថ​ចុះ​មក​ឃាត់ខ្លួន​រូបគេ​តែ​ម្តង​។​

-​ឈ្មោះ​ ធី​ រឹទ្ធ​ ហៅ​ខ្មៅ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ តាំងពី​ឆ្នាំ​ ២០១៣​ រហូត​ដល់​បច្ចុប្បន្ន​ រូបគេ​តែងតែ​ប្រើប្រាស់​គ្រឿងញៀន​ជា​ប្រចាំ​ ជាមួយ​បក្សពួក​ ០៤​នាក់​ទៀត​ មានឈ្មោះ​ ឆ​ន​ ដា​វី​ដ​ ភេទ​ប្រុស​ អាយុ​ ២២​ឆ្នាំ​ ,​ឈ្មោះ​ ធី​ ភេទ​ប្រុស​ អាយុ​ ១៩​ឆ្នាំ​ ,​ឈ្មោះ​ ព្រំ​ ស្រី​ម៉ៅ​ ភេទ​ស្រី​ អាយុ​ ១៩​ឆ្នាំ​ ,​ឈ្មោះ​ ភ័​ក្ក្រ​ អាយុ​ ២៨​ឆ្នាំ​។​ កាល​អំឡុង​ឆ្នាំ​២០១៥​ រូបគេ​ និង​បក្ខពួក​ ខាងលើ​ បាន​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ យក​ទ្រព្យសម្បត្តិ​ ចំនួន​ ០៤​លើក​៖​ លើក​ទី​១​ ធ្វើ​សកម្មភាព​លួច​គាល់​ផ្ទះ​ប្រជាពលរដ្ឋ​ នៅ​ភូមិ​ជ្រៃ​កោង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ លួច​បាន​សម្ភារៈ​មួយ​ចំនួន​ លក់​បាន​ប្រាក់​ ១០​ម៉ឺន​រៀល​ ចែក​គ្នា​ ,​លើក​ទី​២​ ធ្វើ​សកម្មភាព​លួច​គាល់​បន្ទប់​ជួល​នៅ​ម្តុំ​អាគារ​លឿង​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ យក​បាន​កង្ហារ​ ចង្ក្រាន​ហ្កា​ស​ និង​សម្ភារៈ​ផ្សេង​ទៀត​ យក​ទៅ​លក់​បាន​ប្រាក់​ ០៨​ម៉ឺន​រៀល​ ,​លើក​ទី​៣​ ធ្វើ​សកម្មភាព​លួច​គាស់​បន្ទប់​ជួល​នៅ​មុខ​រោងចក្រ​៦​ជាន់​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ​ យក​បាន​ កង្ហារ​ ចង្ក្រាន​ហ្កា​ស​ យក​ទៅ​លក់​បាន​ប្រាក់​ ១០​ម៉ឺន​រៀល​ ,​លើក​ទី​៤​ ធ្វើ​សកម្មភាព​លួច​គាល់​បន្ទប់​ជួល​នៅ​មុខ​រោងចក្រ​៦​ជាន់​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោ​ធ៍​សែន​ជ័យ​ លួច​មាន​កង្ហារ​ ចង្ក្រាន​ហ្កា​ស​ លក់​បាន​ប្រាក់​ ០៧​ម៉ឺន​រៀល​។​ បន្ទាប់​មក​រូបគេ​ និង​បក្ខពួក​ទាំង​ ០៤​នាក់​នោះ​ ត្រូវ​បាន​សមត្ថកិច្ច​ស្រាវជ្រាវ​ឃាត់ខ្លួន​បាន​ នៅ​ក្នុងផ្ទះ​ជួល​ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោម​ចៅ​ ខ​ណ្ដ​ពោធិ៍​សែន​ជ័យ​ រាជធានី​ភ្នំពេញ​ ហើយ​បាន​កសាង​សុំ​ណុំ​រឿង​បញ្ជូន​ទៅ​តុលាការ​ ដាក់​ឲ្យ​ជាប់​ពន្ធនាគារ​ព្រៃ​ស​ រយៈពេល​ ០៤​ឆ្នាំ​។​ រហូត​មក​ដល់​ថ្ងៃ​ទី​២៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៩​ រូបគេ​ បាន​ចេញពី​ពន្ធនាគារ​មក​វិញ​ បន្ទាប់​មក​ក្នុង​ខែកក្កដា​-​សីហា​ ឆ្នាំ​២០១៩​ រូបគេ​បាន​ធ្វើ​សកម្មភាព​លួច​ឆ្កឹះ​សោរ​បង្អួច​តែ​ម្នាក់ឯង​ ចូល​ក្នុង​បន្ទប់​ជួល​ក្នុងភូមិ​ត្រពាំង​ថ្លឹង​លួច​យក​ទូរស័ព្ទ​ដៃ​តាម​បន្ទប់​ ចំនួន​ ៣០​លើក​ បាន​សម្រេច​ប្រហែល​១០​លើក​ ហើយ​បាន​យក​ទូរស័ព្ទ​ដែល​លួច​បាន​ទៅ​លក់​នៅ​ផ្សារ​ត្រពាំង​ថ្លឹង​ បាន​ប្រាក់​ចំនួន​ ៣០​ដុល្លា​អា​មេ​រិ​ក​ ទៅ​៥០​ដុល្លា​អា​មេ​រិ​ក​។​ រហូត​ដល់​ថ្ងៃ​ទី​២៣​ ខែសីហា​ ឆ្នាំ​២០១៩​ រូបគេ​បាន​ធ្វើ​សកម្មភាព​លួច​ឆ្កឹះ​សោរ​បង្អួច​បន្ទប់​ជួល​នៅ​ចំណុច​រោងចក្រ​ប្រាំមួយ​ជាន់​ ភូមិ​ត្រពាំង​ថ្លឹង​ លួច​បាន​ទូរស័ព្ទ​ម៉ាក​ រី​វ៉ូ​ ពណ៌​ក្រហម​ យក​ទៅ​លក់​នៅ​ផ្សារ​ត្រពាំង​ថ្លឹង​បាន​ប្រាក់​ ៣០​ដុល្លា​អា​មេ​រិ​ក​ រួច​រូបគេ​បាន​ទៅ​ទិញ​គ្រឿងញៀន​យក​ទៅ​ប្រើប្រាស់​ក្នុង​បន្ទប់​ជួល​។​ លុះដល់​ថ្ងៃ​ទី​៣០​ ខែសីហា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៩:៤៥​នាទី​ ខណៈ​ពេល​ដែល​រូបគេ​កំពុង​ជក់​គ្រឿងញៀន​ក្នុង​បន្ទប់​ជួល​ ស្រាប់តែ​មាន​សមត្ថកិច្ច​អាវុធហត្ថ​ចុះ​មក​ឃាត់​រូប​ខ្លួន​តែ​ម្តង​។​

-​ឈ្មោះ​ ម៉ៅ​ សុខ​ ហៅ​ជា​ ,​ឈ្មោះ​ សាន្ត​ ភារៈ​ បាន​ប្រាប់​ឲ្យ​ដឹង​ថា​ ពួក​គេ​មិន​ដែល​ធ្វើ​សកម្មភាព​លួច​នោះ​ទេ​ ប៉ុន្តែ​ពួក​គេ​ធ្លាប់​ប្រើប្រាស់​គ្រឿងញៀន​ជាមួយ​ ឈ្មោះ​ ភាន់​ សុខា​ ហៅ​ផា​ន់​ ឌី​(​ឃាត់ខ្លួន​)​ ,​ឈ្មោះ​ ធី​ រឹទ្ធ​ ហៅ​ខ្មៅ​(​ឃាត់ខ្លួន​)​តែ​ប៉ុនណោះ​។​


ចំនួនអ្នកទស្សនា

    20558377

  • ថ្ងៃនេះ771
  • ម្សិលមិញ14181
  • សប្តាហ៍នេះ771
  • ខែនេះ115921
  • ឆ្នាំនេះ115921
  • សរុប20558377