កំពង់ឆ្នាំង៖ កម្លាំងនគរបាលជំនាញនៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋានស្រុកទឹកផុស បានបង្រ្កាបករណីបទល្មើសឈូសឆាយដីព្រៃខុសច្បាប់នៅចំណុចគូម៉ា ស្ថិតក្នុងភូមិទំនប់ថ្មី ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង កាលពីព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩។
សមត្ថកិច្ចបានឱ្យដឹងថាក្នុងប្រតិបត្តិការបង្រ្កាបករណីបទល្មើសឈូសឆាយដីព្រៃខុសច្បាប់ បានឃាត់ទុកគ្រឿងចក្រ(ត្រាក់ទ័រ) ចំនួន០៣គ្រឿង មនុស្ស០៣នាក់ ភេទប្រុស និងបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕