បន្ទាយមានជ័យ៖ គ្រួសារក្មេងប្រុស.ស្រី២នាក់ ត្រូវជាបងប្អូនជីដូនមួយដែលលង់ទឹកប្រឡាយស្លាប់ ទទួលអំណោយសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតភូមិគោកសំរោង ឃុំសឿ ស្រុកមង្គលបូរី។
លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរីបានប្រាប់ថា៖ក្មេងដែលលងទឹកប្រឡាយស្លាប់មាន១.ឈ្មោះ ជូន សុភ័ណ ភេទស្រី អាយុ១០ឆ្នាំ ម្តាយឈ្មោះ តឿ អឿត អាយុ៤៣ឆ្នាំ ២.ឈ្មោះ ថុន ប៊ុនធឿន ភេទប្រុស អាយុ១០ឆ្នាំ ម្តាយឈ្មោះ តឿ សៀម អាយុ៣៥ឆ្នាំ ដែលរស់នៅភូមិខាងលើ។
លោកបានបញ្ជាក់ថា៖មូលហេតុដែលក្មេងប្រុស.ស្រី២នាក់ដែលជាបងប្អូនជីដូនមួយលង់ទឹកស្លាប់គឺនាំគ្នាទៅលេងទឹកប្រឡាយក្បែរផ្ទះហើយបាត់ឪពុកម្តាយរកឃើញក្មេង២នាក់អណ្តែតទឹកក្នុងប្រឡាយស្លាប់ដែលប្រទះឃើញនៅរសៀលថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៩ ហើយត្រូវបានសាច់ញាតិស្រង់យកទៅធ្វើបុណ្យតាមប្រពៃណី។
លោក អ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យបានមានប្រសាសន៍ថា៖ក្រោយពេលទទួលបានដំណឹងហើយលោកបានមកចូលរួមរំលែកទុកដល់គ្រួសារក្មេងប្រុស.ស្រី២នាក់ដែលលង់ទឹកស្លាប់ ហើយបាននាំយកអំណោយកាកបាទក្រហមកម្ពុជាប្រគល់ជូនគ្រួសារក្មេងរងគ្រោះក្នុង១គ្រួសារទទួលបានអង្ករទំងន់៥០គីឡូក្រាម មី៥កេស ត្រីខ៣០កំប៉ុង ទឹកស៊ីអ៊ីវ១២ដប ទឹកសុទ្ធ៥កេស ទឹកក្រូចដបធំ២៤ដប និងថវិការមួយចំនួន។
ក្នុងឱកាសចូលរួមរំលែកទុកបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋនៅរដូវវស្សាមានទឹកត្រូវការប្រយ័ត្នចំពោះកូនចៅកំអោយលេងទឹកអាចគ្រោះបានគ្រប់ពេលជាក់ស្តែងក្មេងប្រុស.ស្រី២នាក់ទៅលេងទឹកប្រឡាយលងស្លាប់នេះជាការសោកស្តាយបំផុតចំពោះកូនចៅ ៕