ព្រៃវែង៖ នាព្រឹកថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង៨នឹង៣០នាទី នៅផ្ទះអតីតយុទ្ធជនកម្ពុជា នៅភូមិធំ ឃុំល្វា ស្រុកព្រះស្តេច ខេត្តព្រៃវែង មានពិធីប្រគល់ផ្ទះ ជូនអតីតយុទ្ធជនកម្ពុជា ចំនួន៧ខ្នងដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។
ពិធីនេះស្ថិតក្រោមអធិបតីភាព ឯឧត្តមបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមន៍អតីតយុទ្ធជនកម្ពុជា និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមន៍អតីតយុទ្ធជនកម្ពុជា។អតីតយុទ្ធជនទទួលបានផ្ទះនិងអំណោយមាន៖ស្រុកព្រះស្តេចមានចំនួន៤ខ្នង,ស្រុកកំពង់ត្របែកមានចំនួន៣ខ្នង។
ដោយក្នុងមួយគ្រួសារទទួលបានសម្ភារៈនិងថវិការរួមមានៈផ្ទះ១ខ្នង,អង្ករ៥០គីទ្បូក្រាម,ទឹកត្រី១យួរ,ទឹកស៊ីអីវ១យួរ,មី១កេស,សារុង១,ភួយ១,កន្ទេល១,មុង១ និងថវិកា៣០០,០០០៛ អតីតយុទ្ធជនចូលរួមចំនួន២០នាក់ដោយក្នុង១នាក់ទទួលបានថវិកា៨០,០០០៛ផងដែរ៕