សៀមរាប៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងបណ្តាលឲ្យស្លាប់បុរសម្នាក់ នៅកន្លែងកើតហេតុ កាលពីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៣នឹង៣០នាទី នៅចំណុចខាងកើតស្ពានវត្តកុងម៉ុចចម្ងាយ១៥០ម៉ែត្រ ស្ថិតនៅក្នុងភូមិកក្រាញ់ សង្កាត់សៀមរាប ខេត្តសៀមរាប។
សមត្ថកិច្ចបានឲ្យដឹងថាមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក ហុងដាកូរ៉េ ធុន C100 គ្មានស្លាកលេខ ពណ៌ក្រហម មានសណ្តោងរ៉ឺម៉កដឹកដែកអ្នកបើកបរមិនស្គាល់អត្តសញ្ញាណមានទិសដៅពីកើតទៅលិចបានបុកជាមួយនឹងម៉ូតូម៉ាកស្កុបពី ពណ៌ស ពាក់ស្លាកលេខ សៀមរាប1U-2227 អ្នកបើកបរឈ្មោះ ឆៃ សុក ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិ ព្រៃព្រាល ឃុំត្រពាំងឫស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំមានទិសដៅពីលិចទៅកើតក្រោយពេលកើតហេតុអ្នកបើបរម៉ូតូម៉ាកCDI សណ្តោងរ៉ឺម៉ករត់គេចខ្លួនបណ្តាលអោយ ស្លាប់ឈ្មោះឆៃ សុក (អ្នកបើកម៉ូតូស្កុបពី) ខូចខាតម៉ូតូធ្ងន់១គ្រឿងស្រាល១។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះមូលហេតុបណ្តាលមកអ្នកបើកបរម៉ូតូម៉ាក ស្កុបពីមិនប្រកាន់ស្តាំ។ ក្រោយកើតហេតុកម្លាំងនគរបាលជំនាញបានចុះទៅពិនិត្យ និងវាស់វែងនិងបានកសាងសុំណុំរឿង ដកហូតវត្ថុតាងយកមករក្សាទុកនៅការិយាល័យជំនាញដើម្បីអនុវត្តនីតិវិធីបន្តតាមផ្លូវច្បាប់។ចំណែកសាកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕