មនុស្ស​២​នាក់​ ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ម៉ូតូ​

11-September-2019 | ដោយ ពលមនសិការ

​សៀមរាប​៖​ មនុស្ស​២​នាក់​ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ​ ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​ម៉ូតូ​។​ ឧបទ្ទវហេតុ​ខាងលើ​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​១០​ ខែកញ្ញា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២០៖១៧​នាទី​ នៅ​ចំណុច​ខាងជើង​ផ្លូវ​ចុះ​ ភូមិ​ភ្លួ​ង​ចំងាយ​ប្រហែល​២០០​ម៉ែត្រ​ លើ​ផ្លូវ​ក្រាល​កៅស៊ូ​ ស្ថិត​នៅ​ក្នុងភូមិ​ភ្លុង​ ឃុំ​លាងដៃ​ ស្រុក​អង្គរធំ​ ខេត្តសៀមរាប​។​

​លោក​វរសេនីយ៍ទោ​ ជ្រិញ​ គឹ​ម​នី​ អធិការ​នគរបាល​ស្រុក​អង្គរធំ​បាន​ឲ្យ​ដឹង​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បង្ក​ឡើង​រវាង​រថយន្ត​ ម៉ាក់​អ៊ី​ស៊ុ​យ​ស៊ុ​យ​ ពណ៌​ទឹកប៊ិច​ ពាក់​ស្លាក​លេខ​ សៀមរាប​ 2A-8754​ បើកបរ​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ បាន​បុក​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​ ពាក់​ស្លាក​លេខ​ សៀមរាប​ 1X-​ 2453​ ដែល​ជិះ​ឌុ​ក​គ្នា​០២​នាក់​ មាន​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​។​

​ក្រោយ​ពេល​កើតហេតុ​ អ្នកបើកបរ​រថយន្ត​បាន​រត់គេច​ខ្លួន​បាត់​។​ ក្នុង​ករណី​នេះ​បណ្ដាល​ឲ្យ​ស្លាប់​មនុស្ស​២​នាក់​ អ្នកបើកបរ​ម៉ូតូ​ឈ្មោះ​ ឈិ​ន​ វន​ ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ រស់នៅ​ភូមិ​សំរោង​ ឃុំ​លាងដៃ​ ស្រុក​អង្គរធំ​ខេត្តសៀមរាប​ និង​អ្នក​រួម​ដំណើរ​ឈ្មោះ​ ភិន​ រ៉េ​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ រស់នៅ​ភូមិ​ឃុំ​ជាមួយ​គ្នា​ខាងលើ​។​ ក្រោយ​ពី​កើតហេតុ​ខាងលើ​ កម្លាំង​សមត្ថកិច្ច​នគរបាល​ជំនាញ​ស្រុក​ បាន​ទៅ​ដល់​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​និង​វាស់វែង​ និង​បាន​ធ្វើ​កំណត់ហេតុ​ដកហូត​វត្ថុ​តាង​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរធំ​ ដើម្បី​អនុវត្ត​នីតិវិធី​បន្ត​។​

​សមត្ថកិច្ច​ជំនាញ​បាន​បញ្ជាក់​ថា​មូលហេតុ​គ្រោះថ្នាក់​នេះ​បណ្តា​មក​ពី​រថយន្ត​បើកបរ​ក្នុង​ល្បឿន​លឿន​ហើយ​មិន​ប្រកាន់​ស្តាំ​។​ ចំណែក​សាកសព​ សមត្ថកិច្ច​ បាន​ប្រគល់​ឲ្យ​ទៅ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕


ចំនួនអ្នកទស្សនា

    20556707

  • ថ្ងៃនេះ13291
  • ម្សិលមិញ20231
  • សប្តាហ៍នេះ92371
  • ខែនេះ114251
  • ឆ្នាំនេះ114251
  • សរុប20556707