នាយ​ឧត្តមសេនីយ៍​ នេ​ត​ សា​វឿ​ន​ ដក​ស័ក្តិ​មន្ត្រី​នគរបាល​ចំនួន​៣​រូប​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​

12-September-2019 | ដោយ ពលមនសិការ

​កំពង់ធំ​៖​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ សន្តិ​បណ្ឌិត​ នេ​ត​ សា​វឿ​ន​ អគ្គស្នងការ​នគរបាល​ជាតិ​ បាន​ចេញ​សេចក្តីសម្រេច​អនុវត្ត​វិន័យ​ចំពោះ​មន្ត្រី​នគរបាល​ចំនួន​៣​រូប​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ ក្រោម​រូបភាព​បន្ថយ​ឋានន្តរស័ក្តិ​មួយ​ថ្នាក់​។​

​មន្ត្រី​នគរបាល​ដែល​ត្រូវ​បាន​អនុវត្ត​វិន័យ​រួម​មាន​៖
១-​អនុសេនីយ៍ឯក​ ណ​យ​ សុធា​រ៉ា​ អត្តលេខ​៦៥១៨៣​ នាយ​រង​ផ្នែក​ នៃ​ការិយាល័យ​ភស្តុ​ភារ​ ឲ្យ​មក​នៅ​ត្រឹម​ថ្នាក់​អនុសេនីយ៍ទោ​។​
២-​អនុសេនីយ៍ទោ​ ផាត​ សុ​ភ័​ណ្ឌ​ អត្តលេខ​៦៣៩៤៧​ នាយ​រង​ផ្នែក​ នៃ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ធ្ងន់​ ឲ្យ​មក​នៅ​ត្រឹម​ថ្នាក់​ អនុសេនីយ៍ត្រី​។​
៣-​អនុសេនីយ៍ទោ​ រ៉ុ​ម​ សុខា​ អត្តលេខ​៦៦៤០៤​ មន្ត្រី​ឲ្យ​មក​នៅ​ត្រឹម​ថ្នាក់​ អនុសេនីយ៍ត្រី​។​

​យោង​តាម​សេចក្តីសម្រេច​ដែល​សារព័ត៌មាន​យើង​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៩​នេះ​ មូលហេតុ​បណ្តាល​មក​ពី​ មន្ត្រី​នគរបាល​ទាំង​៣​រូប​ខាងលើ​ អសកម្ម​ក្នុង​ការងារ​ ៕


ចំនួនអ្នកទស្សនា

    20556567

  • ថ្ងៃនេះ13151
  • ម្សិលមិញ20231
  • សប្តាហ៍នេះ92231
  • ខែនេះ114111
  • ឆ្នាំនេះ114111
  • សរុប20556567