ភ្នំពេញ៖ មុខសញ្ញាជួញដូរគ្រឿងញៀនប្រុស-ស្រី២នាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ព្រែកឯង នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ឃាត់ខ្លួន នៅក្នុងខ្ទមដីឡូតិ៍គ្មានលេខផ្លូវលំ ភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង២០និង៤០នាទី។
សមត្ថកិច្ចបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ ព្រឿង ចំណាប់ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ, ទី២-ឈ្មោះ លី មួយហ៊ាង ភេទស្រី អាយុ៣០ឆ្នាំ ជាតិខ្មែរ មុខរបរមិនពិតប្រាកដ។ ជនសង្សយ័ទាំង២នាក់ ស្នាក់នៅភូមិរបោះអង្កាញ់ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ។
វត្ថុតាងដកហូតរួមមាន៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) សរុប២៥កញ្ចប់ (០១កញ្ចប់ថង់ធំល្មម,២៤កញ្ចប់ថង់តូច), ទូរស័ព្ទដៃមួយគ្រឿង ម៉ាកNokai ពណ៌ខៀវ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីកសាងសុំណុំរឿងតាមនីតិវិធី ៕