អាវុធហត្ថ​រាជធានី​ភ្នំពេញ​ បញ្ជូន​ក្រុម​ចោរឆក់​ ០៦​នាក់​ ទៅ​តុលាការ​

12-September-2019 | ដោយ ពលមនសិការ

​ភ្នំពេញ​៖​ នៅ​ព្រឹក​ថ្ងៃ​ទី​១២​ ខែកញ្ញា​ ឆ្នាំ​២០១៩​ សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ​ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​បញ្ជូន​ជនសង្ស័យ​ ជា​ក្រុម​ចោរឆក់​ ០៦​នាក់​ ទៅ​តុលាការ​ ដើម្បី​ផ្តន្ទាទោស​តាម​ច្បាប់​។​

​មន្ត្រី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ទី​១-​ឈ្មោះ​ ជី​ លី​ហេង​ ហៅ​ឆើត​ ភេទ​ប្រុស​ អាយុ​ ១៧​ឆ្នាំ​,​ ទី​២-​ឈ្មោះ​ សន​ ពិ​សិទ្ធ​ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ​,​ ទី​៣-​ឈ្មោះ​ សូ​ ណ​ង​បុត្រា​ ភេទ​ប្រុស​ អាយុ​១៤​ឆ្នាំ​,​ ទី​៤-​ ឈ្មោះ​ គុ​ជ​ ពី​រតនា​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​,​ ទី​៥-​ឈ្មោះ​ឱម​ ជ័យ​រ័​ត្ន​ ភេទ​ប្រុស​ អាយុ​២៨​ឆ្នាំ​ ទាំង​០៥​នាក់​នេះ​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ទួល​គោក​ប្រដេញ​តាម​រហូត​ដល់​ភូមិសាស្ត្រ​ខណ្ឌដង្កោ​ ហើយ​សហការ​ជាមួយ​អាវុធហត្ថ​ខណ្ឌដង្កោ​ និង​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម​ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​បាន​កាលពី​វេលា​ម៉ោង​១៣៖០០​នាទី​ នៅផ្ទះ​របស់​ពួក​គេ​ ចំណុច​បា​គូ​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​រីឯ​ម្នាក់​ទៀត​ ឈ្មោះ​ ថន​ ច​ន្ធី​ ភេទ​ប្រុស​ អាយុ​១៩​ឆ្នាំ​ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ខណ្ឌទួលគោក​ បន្ត​សហការ​ជាមួយ​សមត្ថកិច្ច​ជំនាញ​នៃ​ការិយាល័យ​ស្រាវជ្រាវ​បទល្មើស​ព្រហ្ម​ អាវុធហត្ថ​រាជធានី​ភ្នំពេញ​ ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៤៖០០​នាទី​ នៅ​ចំណុច​ស្តង់​បុរី​កីឡា​ សង្កាត់​វាលវង់​ ខណ្ឌ​៧​មក​រា​ រាជធានី​ភ្នំពេញ​។​

​សរុប​ជនសង្ស័យ​ទាំង​០៦​នាក់​ ខាងលើ​ គឺជា​បក្ខពួក​ក្រុម​ចោរឆក់​ តែ​មួយ​ បាន​ធ្វើ​សកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ ពី​ស្ត្រីជន​រង​គ្រោះជា​ជនជាតិ​ចិន​ បាន​សម្រេច​ នៅ​ចំណុច​ផ្លូវ​១២៨​ កែង​ផ្លូវ​២៤៥​ សង្កាត់​ទឹកល្អក់​១​ ខណ្ឌទួលគោក​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​០៦​ ខែកញ្ញា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​២០៖៣០​នាទី​ និង​ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ ស្រាវជ្រាវ​ ឃាត់ខ្លួន​ជា​បន្តបន្ទាប់​ នៅ​ថ្ងៃ​ទី​០៧​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ៕

ចំនួនអ្នកទស្សនា

    20556527

  • ថ្ងៃនេះ13111
  • ម្សិលមិញ20231
  • សប្តាហ៍នេះ92191
  • ខែនេះ114071
  • ឆ្នាំនេះ114071
  • សរុប20556527