ឪពុកតិរច្ឆាន ចាប់រំលោភ កូនចុង ត្រូវសមត្ថកិច្ចចាប់ខ្លួន

13-September-2019 | ដោយ ពលមនសិការ

ព្រៃវែង៖ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង១៨នឹង៥៥នាទី សមត្ថកិច្ចបានទទួលទូរស័ព្ទរាយការណ៍ពី ប្រជាពលរដ្ឋរស់នៅ ភូមិអន្លង់រាជ្យ ឃុំអន្លង់រាជ្យ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ថាមានករណី រំលោភសេពសន្ទវៈ បង្កដោយឈ្មោះ អ៊ឹម សុផាន់ណារឹទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ(ត្រូវជាឪពុកចុង)។

ជនរងគ្រោះឈ្មោះ ទ.ស.ក អាយុ១៣ឆ្នាំ (ត្រូវជាកូនចុង)រស់នៅភូមិ/ឃុំខាងលើដូចគ្នា ដោយមានការសង្ស័យពីម្តាយឈ្មោះ ផន សារឹម ភេទស្រី អាយុ៣៣ឆ្នាំ ឃើញកូនស្រីរបស់ខ្លួនមានអការៈខុសពីធម្មតាមានការសង្ស័យ ក៏បានសួរនាំ កូនបានប្រាប់ថា ឪពុកចុងបានចាប់រំលោភ ពេលដែលទៅឆ្លុះត្រីជាមួយគ្នា នៅវាលស្រែខាងក្រោយផ្ទះនៅពេលយប់រហូតបានសម្រេច ពេលលឺកូនឆ្លើយប្រាប់ភ្លាម ម្តាយក៏បានប្តឹងរាយការណ៍មកសមត្ថកិច្ច។ ក្រោយទទួលបានព័ត៌មានភ្លាមសមត្ថកិច្ចបានចុះទៅអន្តរាគមន៍នាំខ្លួនជនសង្ស័យមកកាន់ប៉ុស្តិ៍រដ្ឋបាលដើម្បីសាកសួរ នឹងបំពេញសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធីច្បាប់ ៕

 

ចំនួនអ្នកទស្សនា

    20558527

  • ថ្ងៃនេះ921
  • ម្សិលមិញ14181
  • សប្តាហ៍នេះ921
  • ខែនេះ116071
  • ឆ្នាំនេះ116071
  • សរុប20558527