ព្រះរាជ​អំណោយ​ដ៏​ខ្ពង់ខ្ពស់​ របស់​ព្រះករុណា​ជា​ម្ចាស់ជីវិតលើត្បូង​ ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រង​គ្រោះ​ដោយសារ​ទឹកជំនន់​ទន្លេមេគង្គ​

16-September-2019 | ដោយ ពលមនសិការ

កំពង់ចាម​៖​ ព្រះរាជ​អំណោយ​ដ៏​ខ្ពង់ខ្ពស់​ របស់​ព្រះករុណា​ជា​ម្ចាស់ជីវិតលើត្បូង​ ព្រះមហាក្សត្រ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សម្ដេចព្រះ​មហាក្សត្រី​ ព្រះ​វររាជ​មាតា​ជាតិខ្មែរ​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ ត្រូវ​បាន​ ចែក​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ ដែល​រង​គ្រោះ​ដោយសារ​ទឹកជំនន់​ទន្លេមេគង្គ​ ចំនួន​៣៧០​គ្រួសារ​ ស្ថិត​នៅ​ភូមិ​កំពង់​សំណាញ់​ ឃុំ​មៀន​ ស្រុក​ព្រៃឈរ​ នៅ​ព្រឹក​ថ្ងៃ​ចន្ទ​ទី​១៦​ ខែកញ្ញា​ ឆ្នាំ​២០១៩​។​

​ព្រះរាជ​អំណោយ​ចែក​ជូន​ក្នុង​មួយ​គ្រួសារ​ទទួល​បាន​ រួម​មាន​ ថវិកា​២០​ម៉ឺន​រៀល​,​ អង្ករ​មួយ​បេ​៥០​គីឡូ​,​ ឃី​ដ​០១​កញ្ចប់​,​មី​០១​កេស​,​ ត្រីខ​១០​កំប៉ុង​,​ តង់​កៅស៊ូ​០១​ផ្ទាំង​ សរុប​៣៧០​គ្រួសារ​។​

​ក្រោម​ព្រះរាជ​តំណាង​ដ៏​ខ្ពង់ខ្ពស់​ សម្ដេចចៅហ្វា​វាំង​ វរវៀងជ័យ​ អធិបតី​ស្រឹង្គា​ គង់​ សំ​អុល​ ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួងព្រះបរមរាជវាំង​ ដោយ​មានការ​អញ្ជើញ​ចូលរួម​ជា​កិត្តិយស​ ឯកឧត្តម​ គណៈប្រតិភូ​អមដំណើរ​ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី​ យឹ​ម​ ឆៃ​លី​ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្តកំពង់ចាម​ ឯកឧត្តម​ ហ៊ុន​ ណេ​ង​ ប្រធាន​គណៈកម្មាធិការ​ទី​៤​ នៃ​រដ្ឋសភា​ និង​ជា​តំណាងរាស្ត្រ​មណ្ឌល​កំពង់ចាម​ ឯកឧត្តម​ ទេស​រដ្ឋមន្ត្រី​ គន់​ គី​ម​ អនុប្រធាន​ទី​មួយ​ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ ឯកឧត្តម​ ប៉ាន​ សូរ​ស័​ក្កិ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ ឯកឧត្តម​ អ៊ុ​ន​ ចាន់​ដា​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​ ឯកឧត្តម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​ ឯកឧត្តម​ លោក​ជំទាវ​ អភិបាលរង​ខេត្ត​ លោក​លោកស្រី​ ប្រធាន​មន្ទីរ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​ កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ លោក​អភិបាល​-​អភិបាលរង​ស្រុក​ និង​សមាជិក​សមាជិកា​ពាក់ព័ន្ធ​ជុំវិញ​ស្រុក​ព្រៃឈរ​ ៕

 


ចំនួនអ្នកទស្សនា

    20556657

  • ថ្ងៃនេះ13241
  • ម្សិលមិញ20231
  • សប្តាហ៍នេះ92321
  • ខែនេះ114201
  • ឆ្នាំនេះ114201
  • សរុប20556657