បន្ទាយមានជ័យ៖ នាព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៩ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ តំណាងរាស្ត្រ និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន អមដំណើរដោយឯកឧត្តម លោកជំទាវ ជាក្រុមការងារពីថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ និងអាជ្ញាធរមូលដ្ឋានបានអញ្ជើញដឹកនាំបុណ្យកាន់បិណ្ឌវេនទី៥ នៅវត្តប្រាសាទស្រះកណ្តាល(ខ្ចាស់) ឃុំបុស្បូវ និងវត្តសុវណ្ណគីរីភ្នំជញ្ជាំង ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យដែលមានអ្នកចូលរួមជិត១០០០នាក់។
ក្នុងឱកាសនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ ពិសេសបងប្អូនប្រជាពលរដ្ឋព្រះនេត្រព្រះទាំងអស់។
ក្នុងឱកាសនោះដែរឯកឧត្ដម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងថារាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានខិតខំអភិវឌ្ឍន៍ប្រទេសធ្វើឲ្យប្រជាពលរដ្ឋមានជីវភាពធូរធារតាមរយៈការទាក់ទាញវិនិយោគទុនបរទេសមកដាក់ទុនរកស៊ីនៅកម្ពុជានិងទំនាក់ទំនងជាមួយបណ្តាប្រទេសជាមិត្តឲ្យទទួលយកពលករកម្ពុជាបង្កើតការងារបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារប្រជាពលរដ្ឋ និងខិតខំបម្រើប្រជាពលរដ្ឋបង្ខិតអ្នកបម្រើនិងអ្នកទទួលសេវាសាធារណៈឲ្យមកជិតគ្នាតាមរយៈការផ្ទេរមុខងារធនធានពីថ្នាក់ជាតិមកមូលដ្ឋាន។
ជាមួយគ្នានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំប្រជាលរដ្ឋ កងកម្លាំងគ្រប់ប្រភេទ ដែលបានរួមគ្នាជាមួយរាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោថែរក្សាបាននូវសន្តិភាព ព្រោះថាមានសន្តិភាពទើបប្រទេសយើងអាចដើរឆ្ពោះទៅរកការអភិវឌ្ឍដើម្បីឲ្យជីវភាពយើងទាំងអស់គ្នាបានធូរធារកាន់តែឆាប់រហ័ស។
ក្នុងនាមជាពុទ្ធសាសនិកឧបត្ថម្ភ ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន និងលោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បាននាំយកទេយ្យទាន បច្ច័យ វេរប្រគេន ដល់វត្តចំនួន២ មានៈ១-វត្តខ្ចាស់ វេរប្រគេនដល់ព្រះសង្ឃនូវទេយ្យទាន មានទឹកសុទ្ធ ទឹកក្រូច ទឹកផ្លែឈើ មី ទឹកស៊ីអ៊ីវ ទឹកត្រី អង្ករ៥០០គក និងបានបច្ច័យប្រគេនព្រះសង្ឃ១៧៨អង្គក្នុងមួយអង្គៗបច្ច័យ២ម៉ឺនរៀល ស៊ីម៉ង់១៥០តោននិងបច្ច័យបានមកពីវេនកាន់បិណ្ឌ៥បានចំនួន៥៧.១៣៥.០០០រៀល។ ២.វត្តសុវណ្ណគីរីភ្នំជព្ជាំង ប្រគេនស៊ីម៉ង់៨០តោន៕