សៀមរាប៖ យោងតាមសេចក្តីសេចសម្រេចដែលសារព័ត៌មានយើងទទួលបាននៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ចប់តំណែង លោកឧត្តមសេនីយ៍ត្រី អ៊ុំ ករុណា ពីនាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀម ដោយរក្សាមុខតំណែងជាអនុប្រធាននាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ និងបានតែងតាំងលោកឧត្តមសេនីយ៍ត្រី ទឹម សុភា ពីអនុប្រធាននាយដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជានាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិសៀម នាយកដ្ឋានច្រកទ្វារទី១ នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ៕