លោកស្នងការ​នគរបាល​ខេត្តកំពង់ធំ​ ដឹកនាំ​កងកម្លាំង​នគរបាល​ចូលរួម​ដាំ​កូន​ឈើ​ចំនួន​១៥០​ដើម​

19-September-2019 | ដោយ ពលមនសិការ

កំពង់ធំ​៖​ ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ ០៦​រោច​ ខែភទ្របទ​ ឆ្នាំកុរ​ ​ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ឯកឧត្តម​ ឈុ​ន​ ឈ​ន់​ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ធំ​ និង​ឯកឧត្តម​ សុខ​ លូ​ អភិបាលខេត្ត​កំពង់ធំ​ បាន​អញ្ជើញ​ជា​អធិបតីភាព​ ក្នុង​កម្មវិធី​ដាំ​កូន​ឈើ​ ស្ថិត​នៅ​វិទ្យាល័យ​កំពង់ធំ​ ក្នុង​សង្កាត់​ អាចារ្យ​លាក់​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​។​

​ដោយ​មានការ​អញ្ជើញ​ចូលរួម​ អស់លោក​ លោកស្រី​ ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្តកំពង់ធំ​ ប្រជាពលរដ្ឋ​ លោកគ្រូ​ អ្នកគ្រូ​ យុវជន​កាយ​រិ​ទ្ធ​កម្ពុជា​ សិស្សានុសិស្ស​ចូលរួម​យ៉ាងច្រើន​កុះករ​។​

​ឯកឧត្តម​ សុខ​ លូ​ អភិបាលខេត្ត​កំពង់ធំ​ មាន​ប្រសាសន៍​ ​សំណេះសំណាល​ លើក​ឡើង​កូន​ឈើ​ដែល​យក​មក​ដាំ​នា​ព្រឹក​នាំ​នេះ​ គឺ​បាន​មក​ពី​ការ​ឧបត្ថម្ភ​ របស់​គំរោង​មូលនិធិ​បន្ដ​បំរែបំរួល​អាកាសធាតុ​ នៃ​ក្រសួងបរិស្ថាន​ ដែល​បាន​ឧបត្ថម្ភ​កូន​ឈើ​ចំនួន​ ២​ម៉ឺន​ ដែល​មាន​ប្រភេទ​កូន​ឈើ​ចំរុះ​ដូច​ជា​៖​ក្រ​ញូ​ង​ ធ្នង់​ បេង​ ឈើទាល​ ផ្ដេក​ ...​។​ល​។​

​ជាក់ស្ដែង​នា​ព្រឹក​នេះ​ កូន​ឈើ​ប្រភេទ​ក្រ​ញូ​ង​ចំនួន​៨០៥​ ត្រូវ​បាន​បែងចែក​ ទៅ​តាម​មន្ទីរ​អង្គភាព​ ដើម្បី​ដាក់​ដាំ​បន្ត​គ្នា​ជា​បន្ទាត់​ទាំង​សង់ខាង​ផ្លូវជាតិ​លេខ​6A​ ដោយ​ចាប់ផ្ដើម​ពី​ចំនុច​រង្វង់​មូល​ ពោធិ៍​អង្ក្រង​ ដល់​ចំនុច​ រូបសំណាក​ដាវ​ដែក​កំពង់ស្វាយ​ "​ផ្លូវបំបែក​ខេត្តព្រះវិហារ​"​ ក្នុង​នោះ​អង្គភាព​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ធំ​ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ​ អ៊ុ​ក​ កុសល​ ស្នងការ​នគរបាល​ខេត្តកំពង់ធំ​ បាន​ដឹកនាំ​មន្ត្រី​នគរបាល​ចូលរួម​ដាំ​កូន​ឈើ​ចំនួន​១៥០​ ដើម​ផង​ដែរ​។​

​ឯកឧត្ដម​ អភិបាលខេត្ត​ បាន​ណែនាំ​ ដល់​អស់លោក​លោកស្រី​ បន្ទាប់​ពី​បាន​ដាំ​កូន​ឈើ​ រួច​មក​ត្រូវ​ថែរក្សា​ដោយ​ធ្វើ​របង​ស៊ុ​ហ៊ុ​ព័ទ្ធ​ជុំវិញ​កូន​ឈើ​ និង​បន្ត​ថែទាំ​ស្រោច​ទឹកជា​ប្រចាំ​ ដើម្បី​ឲ្យ​កូន​ឈើ​មាន​កម្លាំង​ឆាប់​មានការ​លូតលាស់​បាន​ល្អ​ ដែល​ផ្តល់​អត្ថប្រយោជន៍​សំខាន់​បំផុត​ដល់​មនុស្ស​ សត្វ​ តាម​រយៈ​បរិស្ថាន​។​

​ឯកឧត្តម​ អភិបាលខេត្ត​ បាន​បន្ត​មាន​ប្រសាសន៍​ ឯកឧត្តម​មាន​គំរោង​ដាំ​ដើមឈើ​ប្រណីត​នៅ​តាម​បរិវេណ​សួន​ថ្មី​ដែល​ទើប​ស្ថាបនា​រួច​ តាម​បណ្តោយ​ដងស្ទឹង​សែន​នា​ពេល​ខាង​មុខ​នេះ​។​ ចំពោះ​កូន​ឈើ​ដែល​នៅ​សល​ ឯកឧត្តម​ អភិបាលខេត្ត​ បាន​បែងចែក​ ដល់​ក្រុង​-​ស្រុក​ទាំង​០៩​ ដើម្បី​យក​ទៅ​ដាក់​ដាំ​ជា​បន្តបន្ទាប់​ដើម្បី​ចូលរួម​លើកកម្ពស់​សោ​ភ័​ណ្ឌ​ភាព​
​និង​បំផុសស្មារតី​ដល់​ប្រជាពលរដ្ឋ​ ឲ្យ​ចូល​ដាំ​ដើមឈើ​ នៅ​តាម​មូលដ្ឋាន​ដែល​ខ្លួន​រស់នៅ​ ៕


ចំនួនអ្នកទស្សនា

    20556757

  • ថ្ងៃនេះ13341
  • ម្សិលមិញ20231
  • សប្តាហ៍នេះ92421
  • ខែនេះ114301
  • ឆ្នាំនេះ114301
  • សរុប20556757