លោក​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពត​ ផ្តល់​ថវិកា​គោលនយោបាយ​ ជូន​ដល់​មន្ត្រី​នគរបាល​ចូល​និវត្តន៍​ ពិការ​ និង​ក្រុម​គ្រួសារ​មន្ត្រី​មរណៈ​

19-September-2019 | ដោយ ពលមនសិការ

​កំពត​៖​ នា​ថ្ងៃ​ព្រហស្បតិ៍​ ០៦​រោច​ ខែភទ្របទ​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​៨​នឹង​៣០​នាទី​ លោក​ឧត្តមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទ​មធុ​រិ​ទ្ធ​ ស្នងការ​នគរបាល​ខេត្ត​ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បើក​ផ្តល់​ថវិកា​គោលនយោបាយ​ ជូន​ដល់​មន្ត្រី​នគរបាល​ចូល​និវត្តន៍​ ពិការ​ និង​ក្រុម​គ្រួសារ​មន្ត្រី​មរណៈ​ សរុប​ចំនួន​ ៥៩​នាក់​ ស្មើនឹង​ទឹកប្រាក់​សរុប​ចំនួន​៧៤៤.៦៥៧.៣៣០​ រៀល​ (​ប្រាំពីរ​រយ​សែសិប​បួន​លាន​ប្រាំមួយ​រយ​ហាសិប​ប្រាំពីរ​ពាន់​បី​ រយ​សាមសិប​រៀល​គត់​)​។​

​មន្ត្រី​នគរបាល​ចូល​និវត្តន៍​ចំនួន​ ២៧​ នាក់​ ស្មើនឹង​ទឹកប្រាក់​សរុប​ចំនួន​ ១៧៩.៩២៥.៣៦០​ រៀល​ (​មួយ​រយ​ចិតសិប​ប្រាំបួន​លាន​ប្រាំបួន​រយ​ម្ភៃ​ប្រាំ​ពាន់​បី​រយ​ហុកសិប​រៀល​គត់​)​ ។​ មន្ត្រី​នគរបាល​ពិការ​ចំនួន​១៨​នាក់​ ស្មើនឹង​ទឹកប្រាក់​សរុប​ចំនួន​ ៣៥៨.៩១៣.៥២០​ រៀល​ (​បី​រយ​ហាសិប​ប្រាំបី​លាន​ប្រាំបួន​រយ​ដប់​បី​ពាន់​ប្រាំ​រយ​ម្ភៃ​រៀល​គត់​)​។​ មន្ត្រី​នគរបាល​មរណៈ​ចំនួន​១៤​នាក់​ ស្មើនឹង​ទឹកប្រាក់​សរុប​ចំនួន​ ២០៥.៨១៨.៤៥០​ រៀល​ (​ពីរ​រយ​ប្រាំ​លាន​ប្រាំបី​រយ​ដប់​ប្រាំបី​ពាន់​បួន​រយ​ហាសិប​រៀល​គត់​)​។​

​ដោយឡែក​ក្នុង​នោះ​ក៏​មាន​ប្រាក់​ឧបត្ថម្ភ​ចំនួន​០២​ផ្នែក​ទៀត​គឺ​ ៖​ប្រាក់​សម្រាប់​បូជាសព​ចំនួន​១៤​នាក់​ ស្មើនឹង​ទឹកប្រាក់​សរុប​ចំនួន​ ៧៥.៨២៧.៨៥០​ រៀល​ (​ចិតសិប​ប្រាំ​លាន​ប្រាំបី​រយ​ម្ភៃ​ប្រាំពីរ​ពាន់​ប្រាំបី​រយ​ហាសិប​រៀល​គត់​)​។​ និង​ប្រាក់​ឧបត្ថម្ភ​មួយ​លើក​ដំបូង​ចំនួន​១៤​នាក់​ ស្មើនឹង​ទឹកប្រាក់​សរុប​ចំនួន​ ១២៩.៩៩០.៦០០​ រៀល​ (​មួយ​រយ​ម្ភៃ​ប្រាំបួន​លាន​ប្រាំបួន​រយ​កៅសិប​ពាន់​ប្រាំមួយ​រយ​រៀល​គត់​)​ ៕


ចំនួនអ្នកទស្សនា

    20556597

  • ថ្ងៃនេះ13181
  • ម្សិលមិញ20231
  • សប្តាហ៍នេះ92261
  • ខែនេះ114141
  • ឆ្នាំនេះ114141
  • សរុប20556597