បន្ទាយមានជ័យ៖ បញ្ហាសំរាមនៅក្រុងប៉ោយប៉ែត គឺក្រុមហ៊ុនកាស៊ីណូបានដឹកយកទៅចាក់ចោលក្បែរអូរព្រំដែនប្រមាណជាង៥០០តោន ទោះជាអាជ្ញាធរប្រមានក៏មិនស្តាប់ដែរអភិបាលរងក្រុង បានលើកឡើងកិច្ចប្រជុំរៀបចំញែក និងបែងចែកសំរាមដែលត្រូវបានធ្វើឡើងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យ។
ក្នុងកិច្ចប្រជុំក្រសួងសាធារណៈការនិងដឹកជញ្ជូនសំណើសុំណើសុំជួបអភិបាលខេត្តប្រជុំពិភាក្សាការងារស្តីពីការគ្រប់គ្រងនិងបណ្តុះបណ្តាលសម្រាប់ទីលានញែកសំរាម(MRF)ក្រុងប៉ោយប៉ែត។
ក្នុងកិច្ចប្រជុំតំណាងក្រសួងបានលើកឡើងថា៖កិច្ចប្រជុំពិភាក្សាការងារស្តីពីការគ្រប់គ្រងសម្រាប់ទីលានញែកសំរាមក្រុងប៉ោយប៉ែត ដើម្បីចូលរួមការពារបរិស្ថាននិងចូលរួមសំអាត់ក្រុងប្រឡងប្រណាំងទីក្រុងស្អាត ព្រោះក្រុងប៉ោយប៉ែតជាតំបន់ដែលភ្ញៀវជាតិអន្តរជាតិឆ្លងកាត់បើទីក្រុងស្អាតសេវាកម្មល្អអាចទាក់ទាញភ្ញៀវអន្តរជាតិស្នាក់នៅហើយប្រជាពលរដ្ឋរកចំណូលបានសម្រាប់ជីវិភាពគ្រួសារ។
តំណាងរូបនេះបានបញ្ជាក់ថា៖បញ្ហាសំរាមបើយើងគ្រប់គ្រងមិនបានទេអាចការលំបាក ហើយសំរាមមិនមែនដើរប្រមូលលុយទុកចោល២ទៅ៣ថ្ងៃទើបសម្អាតនោះទេបើសំរាមទុកចោលយូរបណ្តាលប៉ះពាល់សុខភាពអ្នកនៅក្បែរនិងប៉ះពាល់បរិស្ថាន។ ការគ្រប់គ្រងសំរាមបានគឺត្រូវបែងចែកអោយបានច្បាស់លាស់ដូចជាបង្កើតទីលានបែងចែករឺញែកសំរាមអោយដាច់ពីគ្នាកាកសំណល់រឹងនិងរ៉ាវអោយដាច់ដោយឡែកពីគ្នា។
អភិបាលរងក្រុងប៉ោយប៉ែតបានបញ្ជាក់ថា៖នៅក្រុងប៉ោយប៉ែតបញ្ហាសំរាមពិតជាការលំបាកនិងបញ្ហាច្រើនដែលធ្វើអោយអាជ្ញាធរកំពុរកដំណោះស្រាយជាក់ស្តែងសំរាមក្រុងប៉ោយប៉ែតមានក្រុមហ៊ុនស៊ីនទ្រីជាប្រមូលនិងមានទីលានចាក់សំរាម។ ក៏ប៉ុន្តែរយៈពេលកន្លងមកសំរាមមានកាកសំណល់ដូចម្ជុលចាក់ថ្នាំយកមកចោលរហូតប្រទះឃើញទារកដែលត្រូវគេរលូតហើយយកមកបោះចោលការមាន។
លោកបានបញ្ជាក់ថា៖បញ្ហាដែលលំបាកគឺក្រុមហ៊ុនការស៊ីណូតែម្តងដែលមិនអនុវត្តតាមអាជ្ញាធរហើយទាំងយកទៅចាក់ចោលក្បែរអូរព្រំដែនឃើញសំរាមប្រមាណ៥០០តោនហើយអាជ្ញាធរបានណែនាំនិងឃាត់រថយន្តក្រុមហ៊ុនកាស៊ីណូទុកនៅសាលាក្រុងប៉ោយប៉ែតយកធ្វើកិច្ចសន្យាម្តងជាពីរងមិនស្តាប់រហូតដល់តំណាងក្រុងហ៊ុនកាស៊ីណូថានិងសុំច្បាប់រាជរដ្ឋាភិបាលធ្វើទីលានចាក់សំរាមដោយខ្លួនឯងទៀតផង៕