ទឹកជំនន់​បាន​ជន​លិច​ស្រូវ​ប្រមាណ​ជាង​១,០០០​ហិតា​និង​ផ្លូវលំ​និង​ទំនប់​ត្រូវ​បាន​ដាច់​ដែល​ប្រឈម​ប៉ះពាល់​៤​ភូមិ​ឃុំ​ស្ពាន​ស្រែង​

20-September-2019 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​៖​ ទឹកជំនន់​បាន​ជន​លិច​ស្រូវ​ប្រមាណ​ជាង​១,០០០​ហិតា​ និង​ផ្លូវលំ​ និង​ទំនប់​ ត្រូវ​បាន​ហូរ​ដាច់​ដែល​ប្រឈម​ប៉ះពាល់​៤​ភូមិ​ ឃុំ​ស្ពាន​ស្រែង​ ស្រុក​ភ្នំស្រុក​។​

មេឃុំ​ស្ពាន​ស្រែង​បាន​ប្រាប់​នៅ​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៩​ថា​៖​ស្រូវ​ប្រមាណ​ជាង​១,០០០​ហិតា​ ត្រូវ​បាន​ទឹក​ជន់​លិច​រយៈពេល​៣​ទៅ​៤​ថ្ងៃ​ មក​ហើយ​ដែល​ប្រឈម​ប៉ះពាល់​៤​ភូមិ​មាន​ភូមិ​ស្ពាន​ ភូមិ​គោក​ចារ​ ភូមិ​កណ្តាល​ ភូមិ​ពង្រ​ ស្ថិត​ក្នុង​ឃុំ​ស្ពាន​ស្រែក​ ស្រុក​ភ្នំស្រុក​ ហើយ​ទឹក​ហូរ​ដាច់​ផ្លូវ​ និង​ខ្នង​ទំនប់​។​

​​មេឃុំ​បាន​បញ្ជាក់​ថា​៖​ទឹកជំនន់​ដែល​ជន​លិច​ស្រូវ​ប្រជា​កសិករ​នេះ​គឺ​ទឹក​ហូរ​ធ្លាក់​ពី​ស្រុក​អន្លង់​វែង​ ខេត្តឧត្តរមានជ័យ​ហូរ​ធ្លាក់​លិច​ស្រូវស្រាល​ និង​ស្រូវធ្ងន់​៣​ទៅ​៤​ថ្ងៃ​ មក​ហើយ​បើសិនជា​ទឹក​មិន​ស្រក​រយៈពេល​៧​ទៅ​១០​ថ្ងៃ​ ស្រូវ​ដែល​ប៉ះពាល់​លិច​អាច​រលួយ​ខូច​បាន​។​

​លោក​ យឹ​ម​ សំណាង​ អភិបាលស្រុក​ភ្នំស្រុក​បាន​បញ្ជាក់​ថា​៖​នៅ​ឃុំ​ស្ពាន​ស្រែក​នេះ​គឺ​ប្រឈម​ទឹកជំនន់​ធ្លាក់​ពី​ស្រុក​អន្លង់​វែង​ខេត្តឧត្តរមានជ័យ​ បើ​មាន​ទឹកជំនន់​ជន​លិច​ហើយ​ស្រង់​លិច​នៅ​ឃុំ​ស្ពាន​ស្រែក​ ជាក់ស្តែង​នៅ​ពេល​នេះ​ដែល​កំពុង​លិច​ស្រូវ​ប្រមាណ​ជាង​១,០០០​ហិតា​ ដែល​កំពុង​រក​ដំណោះស្រាយ​ធ្វើ​យ៉ាងណា​កំ​អោយ​ប៉ះពាល់​ស្រូវ​ប្រជា​កសិករ​ឡើយ​។​

​លោក​បាន​បញ្ជាក់​ថា​៖​ស្រុក​ភ្នំស្រុក​ឆ្នាំ​នេះ​គឺ​ជួប​គ្រោះ​មហន្តរាយ​នៅ​ដើមឆ្នាំ​ប្រជា​កសិករ​ធ្វើស្រែ​ដើមរដូវ​បណ្តាល​ជួប​គ្រោះ​រាំង​ស្ងួត​ងាប់​ស្រូវ​បណ្តាល​ខូចខាត​ជា​ច្រើន​ហិតា​តែ​ហើយ​នៅ​ពេល​នេះ​ជួប​គ្រោះ​ទឹកជំនន់​បាន​ជន់​លិច​ស្រូវ​ប្រជា​កសិករ​និង​ទឹក​ហូត​កាត់​ផ្លូវ​និង​ខ្នង​ទំនប់​ជា​ច្រើន​កន្លែង​៕


ចំនួនអ្នកទស្សនា

    20554617

  • ថ្ងៃនេះ11201
  • ម្សិលមិញ20231
  • សប្តាហ៍នេះ90281
  • ខែនេះ112161
  • ឆ្នាំនេះ112161
  • សរុប20554617