នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​៖​ ផ្លែផ្កា​ នៃ​សន្តិភាព​បាន​ធ្វើ​ឲ្យ​ក្រុង​ប៉ោយ​ប៉ែ​ត​ មានការ​អភិវឌ្ឍ​ ប្រែ​មុខមាត់​ថ្មី​យ៉ាង​ខ្លាំង​

20-September-2019 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​៖​ នៅ​ថ្ងៃ​ទី​២០​ ខែកញ្ញា​ ឆ្នាំ​២០១៩​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ ឧបនាយករដ្ឋមន្ត្រី​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​ ប្រធាន​ក្រុមការងារ​ថ្នាក់​ជាតិ​ចុះ​មូលដ្ឋាន​ ខេត្តបន្ទាយមានជ័យ​ តំណាងរាស្ត្រ​ និង​លោក​ជំទាវ​ ម៉ៅ​ ម៉ា​ល័យ​ កែ​ គឹ​ម​យ៉ា​ន​ អមដំណើរ​ដោយ​ឯកឧត្តម​ លោក​ជំទាវ​ ជា​ក្រុមការងារ​ពី​ថ្នាក់​ជាតិ​ ថ្នាក់​ក្រោម​ជាតិ​ និង​អាជ្ញាធរ​មូលដ្ឋាន​ បាន​អញ្ជើញ​ដឹកនាំ​បុណ្យកាន់បិណ្ឌ​វេន​ទី​៧​ នៅ​វត្ត​ប្រជា​ធម្ម​ត្រ័យ​ សង្កាត់​ផ្សារ​កណ្ដាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ដែល​មាន​អ្នកចូលរួម​ជាង​១០០០​នាក់​។​

​ក្នុង​ឱកាស​នេះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ បាន​មាន​មតិ​ពាំនាំ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ និង​ជូនពរ​ពី​ សម្តេច​វិបុល​សេនា​ភក្តី​ សាយ​ ឈុំ​ ប្រធាន​ព្រឹទ្ធសភា​ សម្តេច​អគ្គ​មហា​ពញា​ចក្រី​ ហេង​ សំ​រិ​ន​ ប្រធានរដ្ឋសភា​ និង​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ជូន​ចំពោះ​ អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ កងកម្លាំងប្រដាប់អាវុធ​ ពិសេស​បងប្អូន​ប្រជាពលរដ្ឋ​ក្រុង​ប៉ោយ​ប៉ែ​ត​ទាំងអស់​។​

​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ដម​ នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ បាន​លើក​ឡើង​ថា​យុទ្ធសាស្ត្រ​ ឈ្នះ​ឈ្នះ​របស់​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ បាន​នាំ​កម្ពុជា​ដែល​មាន​ប្រវត្តិ​អតីតកាល​លំបាក​ខ្លាំង​ណាស់​ ធ្វើ​ពលិកម្ម​គ្រប់​បែប​យ៉ាង​ទម្រាំ​មាន​សុខ​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ដូច​ពេល​បច្ចុប្បន្ន​ដោយ​បាន​រើ​បម្រាស់​ចេញពី​ស្ថានភាព​នៃ​ភ្លើងសង្គ្រាម​ដ៏​សែន​លំបាក​ ក្រីក្រ​ដោយ​ប្រើ​ដៃ​ម្ខាង​អភិវឌ្ឍន៍​ប្រទេស​ និង​ដៃ​ម្ខាង​ទៀត​ការពារ​ការ​ប៉ុនប៉ង​ត្រឡប់​មក​វិញ​ នៃ​របប​ប្រល័យពូជសាសន៍​ប៉ុ​ល​ពត​ មក​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ទាប​ និង​បាន​កំពុង​ប្រឹងប្រែង​ឈាន​ទៅ​ប្រទេស​ជា​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​ និង​ប្រទេស​អភិវឌ្ឍន៍​នៅ​ឆ្នាំ​២០៥០​។​

​ជាមួយ​គ្នា​នេះ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ បាន​ថ្លែង​បន្ត​ទៀត​ថា​ ផ្លែផ្កា​នៃ​សន្តិភាព​បាន​ធ្វើ​ឲ្យ​ក្រុង​ប៉ោយ​ប៉ែ​ត​មានការ​អភិវឌ្ឍ​ និង​ប្រែប្រួល​មុខមាត់​ថ្មី​ខ្លាំង​ដោយ​មានការ​អភិវឌ្ឍ​លើ​វិស័យ​ឧស្សាហកម្ម​រោងចក្រ​បង្កើត​ការងារ​បង្កើន​ចំណូល​គ្រួសារ​ក្មួយៗ​ក៏​ដូច​ជា​ប្រជាពលរដ្ឋ​យើង​ដល់​មូលដ្ឋាន​ភូមិ​សង្កាត់​យើង​តែ​ម្តង​ដោយ​កាត់​បន្ថយ​បានការ​ធ្វើ​ចំណាកស្រុក​ទៅ​ធ្វើការ​ក្រៅប្រទេស​ដែល​អាច​ប្រឈម​បញ្ហា​ផ្សេងៗ​។​

​ក្នុង​នាម​ជា​ពុទ្ធសាសនិក​ឧបត្ថម្ភ​ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ និង​លោក​ជំទាវ​ ម៉ៅ​ ម៉ា​ល័យ​ កែ​ គឹ​ម​យ៉ា​ន​ បាន​នាំ​យក​ទេយ្យទាន​ បច្ច័យ​វេរ​ប្រគេន​ និង​អំណោយ​ផ្តល់​ជូនៈ​
១.​វត្ត​ប្រជា​ធម្ម​ត្រ័យ​ មានទឹក​សុទ្ធ​ ទឹកក្រូច​ ទឹក​ផ្លែ​ឈើ​ មី​ ទឹកស៊ីអ៊ីវ​ ទឹកត្រី​ អង្ករ​ ៥០០​គ​.​ក្រ​ ប្រគេន​ព្រះសង្ឃ​៤០​អង្គ​ ក្នុង​មួយៗ​អង្គ​ បច្ច័យ​២​ម៉ឺន​រៀល​ ស៊ីម៉ង់ត៍​១៥០​តោន​ និង​បច្ច័យ​បច្ច័យ​កាន់បិណ្ឌ​វេន​ទី​៧​សរុប​៧.៦៥០.០០០​រៀល​និង​៣០.០០០​ដុល្លារ​
២.​អ្នកចូលរួម​១០០០​នាក់​ ក្នុង​ម្នាក់ៗ​ សារុង​១​ ថវិកា​១​ម៉ឺន​រៀល​។​

​នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​ ក្រោយ​បញ្ចប់​ពិធីបុណ្យ​កាន់បិណ្ឌ​វេន​ទី​៧​រួច​មក​ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ កែ​ គឹ​ម​យ៉ា​ន​ និង​លោក​ជំទាវ​ ម៉ៅ​ ម៉ា​ល័យ​ កែ​ គឹ​ម​យ៉ា​ន​ អមដំណើរ​ដោយ​ក្រុមការងារ​បាន​ចុះ​ទៅ​ពិនិត្យ​មើល​ព្រះ​វិហារ​ និង​សាលាឆាន​នៅ​វត្ត​ចំនួន​២​ ដោយ​បាន​វេរ​ប្រគេន​នូ​វៈ​
១.​វត្ត​និម្មិត​កូន​ដំរី​ ប្រគេន​ស៊ីម៉ង់ត៍​៥០​តោន​ និង​បច្ច័យ​២០​លាន​រៀល​
២.​វត្ត​ថ្ម​សិន​ ប្រគេន​ស៊ីម៉ង់ត៍​៥០​តោន​ និង​បច្ច័យ​២០​លាន​រៀល​ ៕

ចំនួនអ្នកទស្សនា

    20554337

  • ថ្ងៃនេះ10921
  • ម្សិលមិញ20231
  • សប្តាហ៍នេះ90001
  • ខែនេះ111881
  • ឆ្នាំនេះ111881
  • សរុប20554337