កាលពីដើម​ឆ្នាំ​ជួប​គ្រោះ​រាំង​ស្ងួត​ ដល់​ពាក់កណ្តាល​ឆ្នាំ​ទឹកជំនន់​ បណ្តាល​ឲ្យ​លិចលង់​ទៀត​ នៅ​ខេត្តបន្ទាយមានជ័យ​

20-September-2019 | ដោយ ពលមនសិការ

បន្ទាយ​មាន​ជ័យ​៖​ ស្ថានភាព​ទឹក​អាជ្ញាធរ​ និង​មន្ទីរ​ជំនាញ​ត្រូវ​យកចិត្តទុកដាក់​តាមដាន​មើល​ទោះជា​ខេត្តបន្ទាយមានជ័យ​ មិន​ទាន់​មានការ​លិចលង់​យ៉ាងណា​ក៏​ដោយ​ លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ បាន​ណែនាំ​នៅ​ពេល​ចុះ​ពិនិត្យ​ស្ថានភាព​ទឹក​កាលពី​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៩​ នៅ​ស្រុក​មង្គល​បូ​រី​។​

​​លោក​ យឹ​ម​ ប៊ុ​ន​រ៉ុ​ម​ ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តបន្ទាយមានជ័យ​ បាន​រាយការណ៍​ថា​៖​ខេត្តបន្ទាយមានជ័យ​នៅ​ពេល​នេះ​មាន​ទឹកជំនន់​បណ្តាល​ប៉ះពាល់​ឃុំ​ស្ពាន​ស្រែង​ ស្រុក​ភ្នំស្រុក​ មាន​ចំនួន​៤​ភូមិ​ និង​លិច​ស្រូវ​ប្រជា​កសិករ​ដោយ​ទឹកជំនន់​ធ្លាក់​ពី​ ស្រុក​អន្លង​វែង​ ខេត្តឧត្តរមានជ័យ​។​

​លោក​បាន​បញ្ជាក់​ថា​៖​ស្ថានភាព​ទឹក​ខេត្តបន្ទាយមានជ័យ​ឆ្នាំ​២០១៩​នេះ​ កាលពីដើម​ឆ្នាំ​ជួប​គ្រោះ​រាំង​ស្ងួត​ បាន​អូស​បន្លាយ​បណ្តាល​ស្រូវ​ប្រជា​កសិករ​ងាប់​ខូច​ជា​ច្រើន​ហិតា​ ហើយ​ដល់​ពាក់កណ្តាល​ឆ្នាំ​នេះ​ ទឹកបាន​ជន​លិច​ស្រូវ​ និង​ផ្លូវ​ឃុំ​ស្ពាន​ស្រែង​ ស្រុក​ភ្នំស្រុក​ ដែល​កំពុង​ដោះស្រាយ​មិន​អោយ​ប៉ះពាល់​ស្រូវ​ប្រជា​កសិករ​ឡើយ​។​

​លោក​ឧបនាយករដ្ឋមន្ត្រី​ កែ​ គឹ​ម​យ៉ា​ន​ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​បាន​ណែនាំ​ដល់​អាជ្ញាធរ​ខេត្ត​.​ស្រុក​/​ក្រុង​ និង​មន្ទី​ពាក់ព័ន្ធ​ត្រូវ​តាមដាន​ស្ថានភាព​ទឹក​ ព្រោះ​មាន​ខេត្ត​មួយ​ចំនួន​កំពុង​ប្រឈម​ការ​លិចលង់​ ហើយ​ជាក់ស្តែង​ថ្ងៃ​ទី​១៩​ ខែកញ្ញា​ ឆ្នាំ​២០១៩​នេះ​ ខេត្តបន្ទាយមានជ័យ​មានស្រុក​ភ្នំស្រុក​ មាន​ទឹកជំនន់​ធ្លាក់​ពី​ខាងលើ​ជន​លិច​ស្រូវ​ប្រជាក​សិរ​ និង​ដាច់​ផ្លូវលំ​និង​ទំនប់​។​

​លោក​បាន​ឲ្យ​អាជ្ញាធរ​ និង​មន្ទី​ជំនាញ​ត្រូវ​សិក្សា​និង​ពិនិត្យ​មើល​និង​ស្តារ​ប្រឡាយ​ដែល​ជា​ប្រព័ន្ធ​រំដោះ​ទឹក​នៅ​ពេល​ដែល​មាន​ទឹកជំនន់​កើតឡើង​ ត្រូវ​ដោះស្រាយ​អោយ​បាន​ទាន់​ពេល​ដើម្បី​ការពារ​មុន​ពេល​កើតឡើង​។​ និង​រក្សា​ស្ត​ប់​ទឹក​ទុក​នៅ​ក្នុង​អាង​ត្រពាំង​អូរ​ស្ទឹង​បឹងបួរ​ប្រឡាយ​ដើម្បី​ធានា​សម្រាប់​ប្រើប្រាស់​ និង​បង្កបង្កើន​ផល​៕​


ចំនួនអ្នកទស្សនា

    20554977

  • ថ្ងៃនេះ11561
  • ម្សិលមិញ20231
  • សប្តាហ៍នេះ90641
  • ខែនេះ112521
  • ឆ្នាំនេះ112521
  • សរុប20554977